(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ភូមិភាគស៊ីនជាំងរបស់ប្រទេសចិន បានក្លាយជាគោលដៅសំខាន់មួយ របស់កម្លាំងប្រឆាំងចិនលោកខាងលិច ក្នុងការលាបពណ៌លើប្រទេសចិន។ ពីពាក្យសម្តីស្តីពី «ការប្រល័យពូជសាសន៍» ដល់ «ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម» ជាដើម កម្លាំងប្រឆាំងចិនលោកខាងលិច បានព្យាយាមអស់ពីលទ្ធភាព ដើម្បីបង្កពាក្យកុហកគ្រប់បែបយ៉ាង ពាក់ព័ន្ធនឹងបញ្ហាស៊ីនជាំង។
តាមពិតទៅ បើរំលឹកឡើងវិញពីពាក្យកុហកពាក់ព័ន្ធនឹងស៊ីជាំងមួយចំនួន ដែលបានប្រឌិតដោយអាមេរិក និងប្រទេសលោកខាងលិច ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រមទាំងអ្វីដែលហៅថា «ការដាក់ទណ្ឌកម្ម» ទៅលើប្រទេសចិន ដែលធ្វើឡើងដោយសំអាង តាមពាក្យកុហកទាំងនេះ អាចឃើញថា ការយកកប្បាសស៊ីនជាំងផ្សារភ្ជាប់ជាមួយការ «បង្ខិតបង្ខំឱ្យធ្វើពលកម្ម» នៅតែជាទង្វើបង្កើតពាក្យចចាមអ៉ាម ដែលគួរឱ្យស្គាល់ច្បាស់ដដែល។
ពោលគឺ អាស្រ័យដោយបញ្ញវន្ត និងធនាគារគំនិតប្រឆាំងប្រទេសចិន ដែលទទួលប្រាក់ឧបម្ថម្ភពី កម្លាំងប្រឆាំងចិនប្រឌិតអ្វីដែលហៅថា របាយការណ៍ពាក់ព័ន្ធនឹងស៊ីនជាំង ដោយគ្មានភស្តុតាងជាក់លាក់ជាមុន មិនថា របាយការណ៍នេះ មានចន្លោះខ្វះខាតយ៉ាងណាឬមួយក៏ធ្វើឱ្យ មនុស្សមានការភ្ញាក់ផ្អើលយ៉ាងណាក៏ដោយ ក៏ប្រព័ន្ធសារព័ត៌មានសំខាន់ៗ នៃលោកខាងលិច ដូចជា ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអង់គ្លេស BBC ជាដើម សុទ្ធតែចម្លងនិងដកស្រង់ពីពាក្យសម្តី ព្រមទាំងឃោសនាបំប៉ោងយ៉ាងគឃ្លើន បន្ទាប់មក អង្គការប្រឆាំងចិនបានជួយបំផ្លើស ហើយអ្នកនយោបាយយកបញ្ហានេះ ធ្វើជាលេសដើម្បីជំរុញ ការដាក់ទណ្ឌកម្មទៅលើ ប្រទេសចិន។ល។
អ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថា ការផលិតកប្បាសនៅស៊ីនជាំងសម្រេចបាន ដោយយន្តូបនីយកម្មកម្រិតខ្ពស់ ជាយូរណាស់មកហើយ ហើយមិនត្រូវការកម្មករបេះកប្បាសជាច្រើនទាល់តែសោះ។ ជាងនេះទៅទៀត ការបេះកប្បាសនៅស៊ីនជាំង បានឈានចូលក្នុងយុគសម័យ «បណ្តាញអ៊ីនធឺណែតបូកឧស្សាហកម្មប្រពៃណីនានា» ហើយគ្រួសារដាំដំណាំកប្បាស អាចបញ្ជាទិញសេវាកម្មបេះកប្បាស ដោយម៉ាស៊ីនតាមរយៈកម្មវិធី APP លើទូរស័ព្ទដែលមិនបាច់ចេញពីផ្ទះនោះឡើយ។ តើអ្នកបង្កពាក្យចចាមអារ៉ាមចង់និយាយថា ភូមិភាគស៊ីនជាំង «បង្ខំឱ្យម៉ាស៊ីនធ្វើពលកម្ម» ឬយ៉ាងណា? ដូច្នេះហើយបានជាទង្វើលាបបណ៌ លើតំបន់ស៊ីនជាំងគ្រប់បែយ៉ាង គឺគ្មានភស្តុតាងអ្វីទាល់តែសោះ ជាទង្វើប្រកបដោយលក្ខណៈមួលបង្កាច់ទាំងស្រុង។
សហគ្រាសពហុជាតិពាក់ព័ន្ធ គួរតែគិតពិចារណាឱ្យបានច្បាស់ និងប្រកបដោយវិចារណញ្ញាណអំពីបញ្ហានេះ។ ល្គឹកណា ដែលជ្រើសរើសការជឿពាក្យកុហក នោះក៏នឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរផងដែរ។ ចំណែកអ្នកដែលបានបង់តម្លៃនោះ មិនមែនជាអ្នកនយោបាយប្រឆាំងចិននោះទេ តែគឺសហគ្រាសពហុជាតិដែលជ្រើសរើស ការក្លាយជា «កូនអុក» របស់កម្លាំងប្រឆាំងចិនទាំងនោះ។ ការបង់តម្លៃរបស់ពួកគេទំនងជានឹងបាត់បង់ទីផ្សារចិន។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ទំហំនាំចេញនាំចូលសរុបពេញមួយឆ្នាំរបស់ចិន សុទ្ធតែបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត ចំណែកទីផ្សារអន្តរជាតិ បានបំបែកកំណត់ត្រាល្អបំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់ លើទូទាំងពិភពលោក ដែលបានសម្រេចកំណើនវិជ្ជមាន នៃពាណិជ្ជកម្មទំនិញ។ ដៃគូពាណិជ្ជកម្មធំបំផុតរបស់ ប្រទេសនិងតំបន់ជាង១២០ ក្នុងនោះបូករួមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងឥណ្ឌាជាដើម សុទ្ធតែជាប្រទេសចិន។
យោងតាមទិន្នន័យក្នុង «របាយការណ៍ស៊ើបអង្កេត អំពីបរិយាកាសពាណិជ្ជកម្មចិនឆ្នាំ២០២១» ដែលចេញផ្សាយដោយ សភាពាណិជ្ជកម្មអាមេរិកនៅចិន នាពេលមុននេះមិនជាយូរប៉ុន្មាន បានឲ្យដឹងថា សហគ្រាសចំនួន៨១ភាគរយ សម្គាល់ឃើញថា មុខរបររបស់ខ្លួននឹងសម្រេចកំណើនវិជ្ជមាន ក្នុងទីផ្សារចិននៅឆ្នាំ២០២១ ហើយទីផ្សារចិននៅតែជាកិច្ចការអាទិភាពសំខាន់ជាងគេ របស់ពួកគេដដែល។ ប្រទេសចិនមិនទទួលយកការមួលបង្កាច់ និងលាបព័ណ៌តាមទំនើងចិត្តនោះទេ ហើយរំពឹងថា សហគ្រាសពាក់ព័ន្ធនឹងយល់ដឹងពី ការពិតជាក់ស្តែងឱ្យបានច្បាស់ និងធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ៕