(ប៉េកាំង)៖ «សូមឱ្យពួកយើងនូវទូរស័ព្ទមួយគ្រឿងទៀត ដើម្បីបម្រុងទុក ព្រោះបើសិនជាមិនអាចទាក់ទងតាមទូរស័ព្ទបាន នោះពួកយើងក៏មិនអាចទាក់ទងជាមួយនឹងបក្សនោះឡើយ»។ ពាក្យសម្តីនេះត្រូវកម្មករជាប់គាំងក្នុងអណ្តូងរ៉ែ សរសេរនៅលើក្រដាសប្រគល់ជូនឱ្យអ្នកជួយសង្គ្រោះ ខណៈកើតមានហេតុការណ៍ផ្ទុះនៅអណ្តូងមាស Hushan ក្រុង Qixia ខេត្ត Shandong កាលពីខែមករាឆ្នាំនេះ។
នៅពីក្រោយពាក្យសម្តីខ្លីនេះ គឺជាទំនុកចិត្តយ៉ាងជ្រាលជ្រៅចំពោះបក្សកុម្មុយនិស្តចិនហ្នឹងឯង។ ដោយសារមានទំនុកចិត្ត ចំពោះបក្សកុម្មុយនិស្តចិន និងមានគោលបំណងចង់រស់រានមានជីវិតយ៉ាងខ្លាំង កម្មករជាប់គាំងក្នុងអណ្តូងរ៉ែ បានប្រកាន់ខ្ជាប់អស់រយៈពេល១៤ថ្ងៃ ហើយទៅបំផុតមានកម្មករ១១នាក់ ត្រូវគេជួយសង្គ្រោះដោយគាប់ប្រសើរ។
ហេតុអ្វីបានជាស្ថិតក្នុងគ្រាគ្រោះថ្នាក់ ដែលត្រូវជាប់គាំងក្នុងអណ្តូងរ៉ែ កម្មករទាំងឡាយបានគិតដល់បក្សកុម្មុយនិស្តចិនមុនគេបង្អស់? នេះគឺដោយមកពីប្រជាជនមានទំនុកចិត្តទៅលើបក្សកុម្មុយនិស្តចិនក្នុងដួងចិត្ត គឺដោយមកពីគោលលំនាំមូលដ្ឋានរបស់បក្សកុម្មុយនិស្តចិន ពោលគឺ តម្កល់មនុស្សជាស្នូល កាន់រដ្ឋអំណាចដើម្បីប្រជាជន។ មិនថានៅពេលណាក៏ដោយ បក្សកុម្មុយនិស្តចិនសុទ្ធតែតម្កល់ទុក ផលប្រយោជន៍របស់ប្រជាជនជាអាទិភាព។
នៅឆ្នាំ២០០៨ គ្រោះព្យុះព្រឹលទឹកកកខ្លាំង ដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍ បានកើតឡើងនៅ១៩ខេត្តទូទាំងប្រទេសចិន។ ពេលនោះ ប្រជាជនមិនអាចវិលត្រឡប់ទៅផ្ទះវិញ ដោយសារផ្លូវត្រូវបិទព្រោះតែគ្របដណ្តប់ដោយព្រិលទឹកកក។ ជាងនេះទៅទៀត បណ្តាញថាមពលអគ្គិសនីត្រូវសង្កត់បាក់ដោយសារព្រិល ដែលធ្វើឱ្យប្រជាជនធ្លាក់ចូលក្នុងភាពងងឹតតែម្តង ក្នុងគ្រាដ៏លំបាក ក្រុមជួយសង្គ្រោះដែលដឹកនាំដោយបក្សកុម្មុយនិស្តចិន បាននាំមកកំដៅនិងក្តីសង្ឃឹមដល់ប្រជាជន ដែលកំពុងអត់ទ្រាំភាពរងានិងអត់ឃ្លាន។
ពេលស្រុក Wenchuan កើតគ្រោះរញ្ជួយដីយ៉ាងខ្លាំង ដែលបណ្តាលឱ្យមនុស្សរាប់មិនអស់ស្លាប់និងរងរបួស សមាជិកបក្សកុម្មុយនិស្តចិន ក៏បានធ្វើការខិតខំប្រឹងប្រែងនៅជួរមុខ នៃការងារជួយសង្គ្រោះគ្រោះមហន្តរាយផងដែរ។ រាល់ពេលប្រទេសចិនកើតគ្រោះមហន្តរាយទឹកជំនន់ក្នុងស្រុក ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនជានិច្ចកាល អ្នកផងអាចឃើញសមាជិកបក្សកុម្មុយនិស្តចិន ខិតខំព្យាយាមនៅជួរមុខនៃការទប់ទល់នឹង ទឹកជំនន់និងជួយសង្គ្រោះគ្រោះមហន្តរាយ។
បច្ចុប្បន្ននេះ ក្នុងវិស័យនានាដែលពាក់ព័ន្ធដល់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន បើសិនជាដោះស្រាយបញ្ហាមិនបាន នោះក៏សុំឱ្យសមាជិកបក្សកុម្មុយនិស្តចិនមកជួយដោះស្រាយ ប្រការនេះបានក្លាយជាទម្លាប់រួចជាស្រេចហើយ។
ពេលថ្មីៗកន្លងទៅនេះ លោក Robert Lawrence Kuhn ប្រធានមូលនិធិ Kuhn របស់សហរដ្ឋអាមេរិកបានថ្លែងថា ប្រទេសចិនបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយជោគជ័យ និងប្រទេសចិនបានយកឈ្នះលើយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រជាដើម។ ប្រការទាំងនេះសុទ្ធតែអាស្រ័យដោយសមត្ថភាពដឹកនាំ របស់បក្សកុម្មុយនិស្តចិន។
បើមើលពីព្រឹត្តិការណ៍ ដែលប្រទេសចិនយកឈ្នះលើយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រនេះ ប្រទេសផ្សេងទៀតអាចស្វែងយល់ឱ្យបានស៊ីជម្រៅ ពីរចនាសម្ព័ន្ធគ្រប់គ្រងនិងសមត្ថភាពរៀបចំនៃបក្សកុម្មុយនិស្តចិន។ ប្រទេសចិនបានផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លា ដល់កិច្ចការកាត់បន្ថយភាពក្រីក្រសកល ប្រជាជនកាត់បន្ថយភាពក្រីក្រនៃប្រទេសចិន មានចំនួនលើសពី៧០ភាគរយ នៃចំនួនសរុបនៃប្រជាជនកាត់បន្ថយភាពក្រីក្រសកល។
កិច្ចការពាក់ព័ន្ធដល់ផលប្រយោជន៍ផ្ទាល់ខ្លួន និងភាពលំបាកជាក់ស្តែងរបស់ប្រជាជនសុទ្ធតែជា កិច្ចការដែលបក្សកុម្មុយនិស្តនិងរដ្ឋាភិបាលចិន នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពធ្វើឱ្យបានល្អ។ កិច្ចខិតខំប្រឹងប្រែង ការតស៊ូព្យាយាមនិងពលីកម្មទាំងអស់ ក្នុងរយៈពេល១០០ឆ្នាំរបស់បក្សកុម្មុយនិស្តចិន សុទ្ធតែដើម្បីសុភមង្គលប្រជាជន និងភាពរុងរឿងថ្កុំថ្កើងរបស់ប្រទេសជាតិ។ បក្សកុម្មុយនិស្តចិននឹងបន្តដឹកនាំប្រទេសចិនដើរតាមផ្លូវកំណត់ជាស្រេច ដើម្បីទទួលបានជ័យជំនះថ្មីឥតឈប់ឈរ ក្នុងការសម្រេចបាននូវគោលដៅសតវត្សរ៍ក្រោយ៕