(តេហេរ៉ង់)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់នៅថ្ងៃអង្គារនេះបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់ដែលមិនបញ្ចេញឈ្មោះថាទីក្រុងហេរ៉ង់នឹងមិនបញ្ឈប់ការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម ២០ភាគរយរបស់ខ្លួន មុនពេលសហរដ្ឋអាមេរិកដកទណ្ឌកម្មចេញទាំងអស់នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបាន និងកំពុងព្យាយាមស្វែងរកការផ្សារភ្ជាប់ជាមួយប្រទេសអ៉ីរ៉ង់នៅក្នុងកិច្ចពិភាក្សា ដើម្បីឱ្យភាគីទាំងពីរបន្តការ អនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញ។ កិច្ចព្រមព្រៀងនេះបានរារាំងអ៉ីរ៉ង់ មិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរសម្រាប់រយៈពេលយ៉ាងហោចណាស់ មួយទសវត្សរដើម្បីជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចពីអន្តរជាតិ ប៉ុន្តែត្រូវបានប្រទេសអ៉ីរ៉ង់បដិសេធម្ដងហើយម្ដងទៀត។
ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ Press TV បានគូសបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនដោយដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់យ៉ាងដូច្នេះថា៖ «ទីក្រុងតេហេរ៉ង់នឹងបញ្ឈប់ ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ភាគរយរបស់ខ្លួន លុះត្រាតែសហរដ្ឋអាមេរិកដកទណ្ឌកម្មទាំងអស់ចេញពីប្រទេសអ៊ីរ៉ង់ជាមុនសិន ហើយទីក្រុងតេហេរ៉ង់ នឹងកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមទៀត ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥នេះ ប្រសិនបើសហរដ្ឋអាមេរិកមិនដកទណ្ឌកម្មទាំងអស់ចេញពីប្រទេសខ្លួន»។ Press TV ក៏បានព្រមានដែរថាទីក្រុងវ៉ាស៊ីនតោន នឹងអស់ពេលយ៉ាងឆាប់រហ័សបំផុត។
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មទាំងអស់ឡើងវិញទៅ លើប្រទេសអ៉ីរ៉ង់ ដោយចោទថាទីក្រុងតេហេរ៉ង់មិនបានអនុវត្តតាមកិច្ចព្រមព្រៀង។
គួរបញ្ជាក់ថា អ៉ីរ៉ង់បន្ទាប់ពីរង់ចាំអស់រយៈពេលជាងមួយឆ្នាំ បានសងសឹកវិញដោយរំលោភលើការរឹតត្បិតនុយក្លេអ៊ែរមួយចំនួននៃកិច្ចព្រមព្រៀងនេះ។ ភាពខុសប្លែក នៃវឌ្ឍនភាពក្នុងការស្តារកិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងមុនពេលប្រទេសអ៉ីរ៉ង់រៀបចំការបោះឆ្នោតប្រធានាធិបតី នៅក្នុងខែមិថុនាខាងមុខនេះបានថយចុះបន្ទាប់ពី ទីក្រុងតេហេរ៉ង់បានជ្រើសរើសយកជំហរតឹងរ៉ឹងមួយ មុនពេលវិលត្រឡប់ទៅរកកិច្ចពិភាក្សា៕