(ប៉េកាំង)៖ ជាង៧០ឆ្នាំបន្ទាប់ពីការបង្កើតប្រទេសចិនថ្មី ការងារជួយលុបបំបាត់ភាពក្រីក្ររបស់ចិនទទួលបានសមទ្ធិផលដ៏អស្ចារ្យដែលទទួលបាន ការទទួលស្គាល់ពីទូទាំងពិភពលោក។ ក៏ប៉ុន្តែ ឈានដល់ដំណាកកាលចុងក្រោយ វិធីសាស្ត្រជួយកាត់បន្ថយភាពក្រីក្រទូទៅមិនអាចបន្តអនុវត្តទៀតទេ។ ដូចនេះហើយលោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានលើកឡើងទស្សនៈយុទ្ធសាស្ត្រថ្មីមួយចំនួន។

នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ លោក ស៊ី ជីនភីងបានទៅត្រួតពិនិត្យការងារនិងសិក្សាស្រាវជ្រាវនៅភូមិ Shibadongcun នៃខេត្តហ៊ូណាន ហើយបានលើកឡើងជាលើកទីមួយនូវការជួយកាត់បន្ថយភាពក្រីក្រដោយចំគោលដៅ។ ចាប់ពីពេលនោះមក ទូទាំងប្រទេសចិនបានចាប់ផ្តើមយុទ្ធនាការ កាត់បន្ថយភាពក្រីក្រនិងចេញផុតពីភាពក្រីក្រដោយចំគោលដៅ ។

នាខែមិថុនា ឆ្នាំ២០១៥ លោក ស៊ី ជីនភីងបានលើកឡើងនូវសំណូមពរជាមូលដ្ឋានចំនួន៦ចំណុច ដើម្បីជំរុញការងារកាត់បន្ថយភាពក្រីក្រដោយចំគោលដៅ។ នាខែតុលាឆ្នាំ២០១៥ ពេលអញ្ជើញចូលរួមវេទិកាកំពូលស្តីពីការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍ លោកបានគូសបញ្ជាក់ថាវិធានការសំខាន់ៗដែលចិន បានប្រើក្នុងការកាត់បន្ថយភាពក្រីក្រគឺអនុវត្តយុទ្ធសាស្ត្រដោយចំគោលដៅ ស្វែងរក «ឫសគល់» នៃភាពក្រីក្រ ដើម្បីរកឃើញវិធីដោះស្រាយដ៏សមរម្យ។
នាខែវិច្ឆិកា ឆ្នាំ២០១៥ កិច្ចប្រជុំស្តីពីការងារកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកធ្វើនៅក្រុងប៉េកាំង លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថាគន្លឹះនៃការជំរុញឱ្យការងារលុបបំបាត់ភាពក្រីក្រទទួលបានប្រសិទ្ធភាពជាក់ស្តែងគឺត្រូវបង្កើតយន្តការ និងប្រព័ន្ធនយោបាយដ៏ល្អ យល់ដឹងច្បាស់ពីបញ្ហាសំខាន់ដោះស្រាយបញ្ហាលំបាក។

និយាយជារួម ការងារលុបបំបាត់ភាពក្រីក្រគឺ ធ្វើកាន់តែយូរជួបនឹងការលំបាកកាន់តែខ្លាំង។ តើការងារទទួលបានប្រសិទ្ធភាព ឬអត់រក្សាបាននូវសមិទ្ធផល ឬអត់ សុទ្ធតែផ្អែកលើការដោះស្រាយបញ្ហាដោយចំគោលដៅ។ ក្នុងខណៈពេលគន្លឹះនៃប្រវត្តិសាស្ត្រ ដែលចិនសម្រេចការកសាងសង្គមដែលប្រជាជន មានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ និងសម្រេចគោលដៅ១០០ឆ្នាំទីមួយ អ្វីដែលសំខាន់បំផុតគឺត្រូវធ្វើតាមការណែនាំនៃយុទ្ធសាស្ត្រ បែបវិទ្យាសាស្ត្រ។ ផែនការនិងវិធីសាស្ត្រដែលលោក ស៊ី ជីនភីង បានលើកឡើងនិងរៀបចំចាត់ចែង បានដើរតួនាទីសំខាន់ក្នុងការយកឈ្នះក្នុងដំណាក់កាល ចុងក្រោយនៃការលុបបំបាត់ភាពក្រីក្ររបស់ចិន៕