(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃអាទិត្យនេះបានរាយការណ៍ឲ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះខ្លួនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនច្រើនជាង ១០២លានដូសហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១។
ទិន្នន័យដែលចេញផ្សាយដោយគណៈកម្មាធិការសុខភាពជាតិនៅថ្ងៃអាទិត្យនេះបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ១០២.៤២លានដូស ត្រូវបានចែកចាយនៅទូទាំងប្រទេសចិន។
គួរបញ្ជាក់ថា ប្រទេសចិនត្រូវបានគេមើលឃើញថា បានបង្កើនចំនួនវ៉ាក់សាំងចាក់ជូនប្រជាជនរបស់ខ្លួនជារៀងរាល់ថ្ងៃ។ ដោយក្នុងមួយថ្ងៃ វ៉ាក់សាំងជាង៣លានដូសត្រូវបានចែកចាយ ចាប់តាំងពីប្រទេសនេះចាប់ផ្តើមរបាយការណ៍ចាក់វ៉ាក់សាំងប្រចាំថ្ងៃ កាលពីថ្ងៃទី ២៤ ខែមីនាមក៕