(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ប្រចាំថ្ងៃចំនួន ៦២,៧១៤នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងទូទាំងប្រទេសកើនដល់ ១១,៩៧១,៦២៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។

បើតាមក្រសួងសុខាភិបាលឥណ្ឌា នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺ COVID-19 ៣១២នាក់ ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ ផងដែរ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ១៦១,៥៥២នាក់។ ចំណែកឯ ជំងឺ ១១,៣២៣,៧៦២នាក់ បានជាសះស្បើយឡើងវិញ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង COVID-19 រដ្ឋាភិបាលឥណ្ឌាបានដាក់ចេញវិធានការរឹតត្បិតជាច្រើន ក្នុងនោះរួម មានទាំងការដាក់បម្រាមគោចរនៅពេលយប់ នៅក្នុងរដ្ឋម៉ាហារ៉ាស់ស្រ្តា (Maharashtra)៕