(ប្រេស៊ីល)៖ ក្រសួងសុខាភិបាលប្រេស៊ីលបានប្រកាសថាអ្នកជំងឺ COVID-19 ចំនួន ៣,៤៣៨នាក់បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈស្ថានការណ៍នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះហាក់ដូចជាមិនមានភាពធូរស្រាលទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១។

បើតាមក្រសួងសុខាភិបាលប្រេស៊ីល នេះគឺជាករណីអ្នកស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 លើស ៣,០០០នាក់ ២ថ្ងៃជាប់ៗគ្នា និងជាលើកទី៣ ចាប់តាំងពីជំងឺឆ្លងមួយនេះត្រូវបានរកឃើញដំបូងនៅប្រេស៊ីលកាលពីខែកុម្ភៈ ឆ្នាំ២០២០មក។

ម្យ៉ាងវិញទៀត បើបូកបញ្ចូលតួលេខខាងលើ ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទំាងប្រទេសកើនដល់ ៣១០,៥៥០នាក់ ក្នុងចំណោម អ្នកឆ្លងសរុប ១២,៤៩០,៣៦២នាក់៕