Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍កូវីដ-១៩ ប្រចាំថ្ងៃ៖ «ចំនួនអ្នកឆ្លងលើផែនដីកើនដល់ ១២៦.៨លាននាក់, ស្លាប់ ២.៧៨លាននាក់, ជាសះស្បើយ ១០២.២លាននាក់, ២០៤ប្រទេស-ដែនដីមានអ្នកឆ្លងចាប់ពី ១០០ករណីឡើងទៅ»

27-03-2021 18:23

(បរទេស)៖ គិតត្រឹមម៉ោង ៦៖១៥នាទីល្ងាច ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១នេះ ជំងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២០៤ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដីតែម្តង សូម្បីតែទ្វីបទឹកកកអង់តាក់ទិក ក៏វីរុសដ៏កាចសាហាវនេះ បានឆ្លងទៅដល់ហើយដែរ។

បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១២៦,៨៣៥,៩៣៨នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ២,៧៨១,៩៣៧នាក់បានស្លាប់បាត់បង់ជីវិត និង ១០២,២៥៩,២៩៥នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ២០៤ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៨១។

ដើម្បីតាមដានតារាងពិភពលោករបស់ worldmeter សូមចុចលីងខាងក្រោមនេះ៖ https://www.worldometers.info/coronavirus/