(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន៥៩,១១៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះធ្វើឱ្យចំនួនអ្នកឆ្លងទូទាំងប្រទេសកើនដល់ ១១,៨៤៦,៦៥២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។
បើតាមក្រសួងសុខាភិបាលឥណ្ឌា ក្នុងរយៈពេលដូចគ្នាអ្នកជំងឺ COVID-19 ២៥៧នាក់ក៏បានស្លាប់ផងដែរ នាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់១៦០,៩៤៩នាក់។ ចំណែកឯ អ្នកជំងឺ ១១,២៦៤,៦៣៧នាក់បានជាសះស្បើយឡើងវិញ។
គួរបញ្ជាក់ថា ចំនួនអ្នកឆ្លង COVID-19 ប្រចាំថ្ងៃក្នុងប្រទេសឥណ្ឌា នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ខណៈអាជ្ញាធរនៃប្រទេស
មួយនេះកំពុងព្រួយបារម្ភពីរលកថ្មីមួយទៀតនៃជំងឺដ៏កាចសាហាវមួយនេះ ដែលត្រូវបានគេជឿជាក់មានជាប់ពាក់ព័ន្ធនឹងវីរុសបំប្លែងខ្លួនថ្មី៕