(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសុក្រនេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣៤ករណីបន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។
បើតាម CCSA ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១២៨ករណីជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៩៨ករណី ត្រូវបានរកឃើញនៅទីក្រុង បាងកក (Bangkok), ១៧ករណីនៅខេត្ត សាមុត សាខន (Samut Sakhon), ០៥ករណីនៅខេត្ត សាមុត ប្រាកាន (Samut Prakan), ០៥ករណីនៅខេត្ត តាក (Tak), ០២ករណីនៅខេត្ត Samut SongKhram, និង ០១ករណីទៀតនៅខេត្ត ផាទុម ថានី (Pathum Thani)។ ចំណែកឯ ០៦ករណីផ្សេងទៀតជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលទើបវិលត្រឡប់មកពីបរទេស។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៨,៥៧៧ករណី ក្នុងនោះមានអ្នកស្លាប់ ៩២នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៧,០៣២នាក់៕