Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: សហរដ្ឋអាមេរិក៖ មនុស្ស ៦.៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៤០៥នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ ​(Video inside)

25-03-2021 10:13

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៦,៤២២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៤០៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣០,៧០៤,២៩២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៥៨,៤២២នាក់ និងជាសះស្បើយឡើងសរុប ២៣,១៣២,៨៧៩នាក់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្តេជ្ញា ចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យទាំងអស់ជាង ២៥៨លាននាក់ នៅទូទាំងប្រទេស នៅត្រឹមដំណាច់ខែឧសភាខាងមុខនេះ។ គិតត្រឹមដើមសប្តាហ៍នេះ ពលរដ្ឋអាមេរិកសរុបជាង ២៤% បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19។ គ្រប់រដ្ឋរបស់សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងជំរុញការចាក់វ៉ាក់សាំងឲ្យបានលឿន ដើម្បីឲ្យស្របទៅតាមគោលការណ៍ចាក់វ៉ាក់សាំងឲ្យបាន ២លាននាក់ក្នុងមួយថ្ងៃ៕