(ប៉េកាំង)៖ តាំងពីសមាជបក្សកម្មុយនិស្តចិនលើកទី១៨មក ប្រទេសចិនបានទទួលសមិទ្ធផលយ៉ាងច្រើន ក្នុងការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ ហើយទិសដៅភារកិច្ចនៃការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រក៏ជិតនឹងសម្រេចបានដែរ។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ត្រូវពង្រឹងសមិទ្ធផលនៃការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ បន្តជំរុញការតភ្ជាប់រវាងការលុបបំបាត់ភាពក្រីក្រ ដោយគ្រប់ជ្រុងជ្រោយនិងការអភិវឌ្ឍជនបទ។ ការលុបបំបាត់ភាពក្រីក្រ មិនមែនជាទីបញ្ចប់ទេ តែជាចំណុចចាប់ផ្តើមសម្រាប់ជីវភាពថ្មីនិងការតស៊ូថ្មី។
ទាក់ទិននឹងការប្រែប្រួលនៃទំនាស់សំខាន់ៗត្រូវច្បាស់ពីគំនិតការងារ ជំរុញឱ្យយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនិងប្រព័ន្ធការងារ អាចផ្លាស់ប្តូរដោយមានស្ថិរភាព ដើម្បីដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍជនបទ។ លោក ស៊ី ជីនភីង បានផ្តល់អនុសាសន៍សំខាន់ៗអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ និងលើកឡើងផែនទីបង្ហាញផ្លូវចំនួន៥ អំពីការអភិវឌ្ឍជនបទ៖
ទី១៖ គន្លឹះនៃការធ្វើទំនើបកម្មកសិកម្មគឺ ការធ្វើទំនើបកម្មបច្ចេកវិទ្យាកសិកម្ម។ ដើម្បីពង្រឹងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើវិស័យកសិកម្មនៅតាមតំបន់នីមួយៗ អ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ត្រូវតែផ្តល់បច្ចេកទេសល្អបំផុត សម្រាប់ឱ្យកសិករប្រើប្រាស់ ដើម្បីដាំស្បៀងល្អបំផុត។ យើងត្រូវធ្វើការងារជាច្រើន ដើម្បីគ្រប់គ្រងដីរបស់យើងឱ្យបានល្អ គ្រប់គ្រងបរិស្ថានរបស់យើងឱ្យបានល្អក្នុងពេលឆាប់ៗ និងលើកកម្ពស់សមត្ថភាពផលិតកម្មរបស់យើង ។
ទី២៖ ការអភិវឌ្ឍឧស្សាហកម្ម គឺជាមូលដ្ឋានសម្ភារៈនៃការអភិវឌ្ឍជនបទ ត្រូវតែផ្តោតទៅលើការអភិវឌ្ឍកសិកម្មទំនើប ហើយអនុវត្តការការអភិវឌ្ឍឧស្សាហកម្ម ដោយផ្តោតលើការបង្កើនប្រាក់ចំណូលរបស់កសិករ។
ទី៣៖ ធនធានមនុស្សគឺជាគន្លឹះក្នុងការអភិវឌ្ឍជនបទ។ យើងត្រូវខិតខំបណ្ដុះបណ្តាលធនធានមនុស្សក្នុងស្រុក និងផ្តល់ការធានា ខាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍជនបទ។
ទី៥៖ ក្នុងការងារអភិវឌ្ឍជនបទ យើងត្រូវអភិវឌ្ឍអរិយធម៌សម្ភារៈ និងអរិយធម៌បញ្ញាជាមួយគ្នា កែលម្អស្ថានភាពផ្លូវចិត្តរបស់កសិករ និងនាំមកនូវមុខមាត់ថ្មីនៃអរិយធម៌ជនបទ។
ទី៥៖ បរិស្ថានអេកូឡូស៊ីល្អ គឺជាឧត្តមភាពធំបំផុតនិងជាទ្រព្យសម្បត្តិដ៏មានតម្លៃនៃជនបទ។ នៅពេលដែលមានបរិស្ថានល្អ ទើបជីវភាពយើងអាចល្អប្រសើរ ហើយអេកូឡូស៊ីល្អអាចក្លាយទៅជាចំណុចទ្រទ្រង់ការអភិវឌ្ឍជនបទ។
កសិកម្មជាបុព្វហេតុដ៏ធំធេងនៅលើពិភពលោក បើប្រទេសចិនចង់ខ្លាំងក្លា វិស័យកសិកម្មត្រូវតែខ្លាំងក្លា។ បើប្រទេសចិនចង់មានភាពស្រស់ស្អាត បើជនបទត្រូវតែស្រស់ស្អាត។ បើប្រទេសចិនចង់រុងរឿង កសិករត្រូវតែសម្បូរសប្បាយ។ ការអភិវឌ្ឍជនបទ មិនត្រឹមតែជាសង្គ្រាមពុះពារឧបសគ្គប៉ុណ្ណោះទេ ក៏ជាសង្គ្រាមយូរអង្វែងផងដែរ។ យើងត្រូវតែបង្កើនជំនឿចិត្ត កំណត់គោលដៅ ធ្វើកិច្ចខិតខំប្រឹងប្រែង ធ្វើការតស៊ូឥតស្រាកស្រាន្ត ដើម្បីសម្រេចការអភិវឌ្ឍជនបទឱ្យបានល្អ៕