(បរទេស)៖ «យើងបានផលិតភាពយន្តមួយដែលខុសគ្នាទាំងស្រុង នឹងភាពយន្តពីមុន ដើម្បីសម្តែងគារវកិច្ចចំពោះប្រទេសចិន»។ នេះបើតាមលោក Malcolm Clarke អ្នកដឹកនាំរឿងល្បីឈ្មោះរបស់អង់គ្លេស ដែលប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្តោតកញ្ចក់កាមេរ៉ាសំដៅទៅលើប្រទេសចិន ស្នាដៃថ្មីបំផុតរបស់លោកគឺជាខ្សែភាពយន្តឯកសារ ស្តីពីការប្រយុទ្ធប្រឆាំងជំងឺឆ្លងនៅទីក្រុងវូហាន។
«មិនថាអ្នកដទៃចាប់អារម្មណ៍យ៉ាងណាលើប្រទេសចិន និយាយតាមតែលើការបង្ហាញ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនាកន្លងនេះ ប្រទេសចិនបានធ្វើការឆ្លើយតបយ៉ាងរួសរាន់ និងប្រកបដោយប្រសិទ្ធភាព ហើយបានយកឈ្នះលើរីរុសឆ្លង»។ លោក Malcolm Clarke បានថ្លែងដូច្នេះ។
លោក Malcolm Clarke ចាប់កំណើតនៅអង់គ្លេស ឥឡូវស្នាក់នៅកាណាដា។ លោកបានបំពេញការងារផ្នែកផលិតភាពយន្តឯកសារ និងសាច់រឿងរយៈពេលជាង ៤០ឆ្នាំ ដែលបានទៅថតនៅប្រទេសជាង ៨០ លើលោក ហើយស្នាដៃរបស់លោកទទួលបានពានរង្វាន់សំខាន់ៗជាច្រើន លើកក្នុងមហោស្រពភាពយន្តអន្តរជាតិ គឺពានរង្វាន់អូស្ការ (Oscars)ចំនួន ២ លើក និងពានរង្វាន់អេម៉ី (Emmy Awards) ចំនួន ១៦លើក។
ពេលអញ្ជើញចូលរួមកិច្ចប្រជុំរកំពូលសេដ្ឋកិច្ច នៃវេទិកាអភិវឌ្ឍរបស់ចិនប្រចាំឆ្នាំ២០២១ ដែលបានបើកធ្វើនៅថ្ងៃទី២០ ខែមីនា ក្នុងនាមជាអ្នកឆ្លងកាត់ផ្ទាល់ អ្នកអង្កេតការណ៍ផ្ទាល់ភ្នែក និងជាសាក្សី លោក Malcolm Clarke បានចែករំលែកនូវអារម្មណ៍រំភើប និងភាពលំបាកក្នុងការថតការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងនៃទីក្រុងវូហាន។
សូមបញ្ជាក់ថា នាខែមីនាឆ្នាំ ២០២០ លោក Malcolm Clarke និងក្រុមផលិតភាពយន្តរបស់លោក ដែលមានបុគ្គលកចំនួនជាង ២០ រូប ទទួលបានលិខិតអនុញ្ញាតិឱ្យចូលទៅថត ភាពយន្តឯកសារនៅក្រុងវូហាន ដែលបានថត និងសម្ភាសន៍អ្នករកស៊ីនៅក្នុងផ្សារគ្រឿងសមុទ្រ បុគ្គលិកវេជ្ជសាស្ត្រ អ្នកស្ម័គចិត្ត អ្នកឆ្លងកូវីដលើកទី ១ ជាដើម។
លោក Malcolm Clarke បានថ្លែងថា «បុគ្គលិកក្រុមការងាររបស់ខ្ញុំ សុទ្ធតែជាអ្នកផលិតខ្សែភាពយន្តជំនាញការ ពួកគេមកដល់ប្រទេសចិន ដោយមិនបានប្រកាន់គំនិតលំអៀងផ្នែកនយោបាយ ឬមនោគមវិជ្ជាអ្វីនោះទេ។ ពេលទើបមកដល់ចិន ពួកគេមិនយល់ដឹងពីចិនទេ បន្ទាប់មកដល់ចិន ពួកគេក៏ភ្ញាក់ផ្អើលខ្លាំងដោយសមត្ថភាពដ៏ខ្លាំងក្លារបស់ប្រទេសចិន ក៏ដូចជាស្មារតីរបស់ប្រជាជនចិន ដែលស្ម័គចិត្តទៅកាន់ទីកន្លែងមានគ្រោះថ្នាក់»។
លោក Malcolm Clarke បានបន្តទៀត៖ យើងបានឃើញដោយផ្ទាល់ភ្នែកថា ប្រទេសចិនបានបង្ហាញកម្លាំងជាតិខ្លាំងណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ កាលណាប្រទេសចិនចង់បំពេញ សម្រេចការងារណាមួយ នឹងប្រមូលផ្តុំកម្លាំងពីទូទាំងប្រទេស ដើម្បីអនុវត្តជាក់ស្តែង បើតាមស្តង់ដារលោកខាងលិច នេះជាកិច្ចការមិនហ៊ានជឿ។ ក្រៅពីបុគ្គលិកវេជ្ជសាស្ត្រ និងកម្មករស្ថាបនា បុគ្គលិកសហគមន៍របស់វូហាន ក៏បានធ្វើឱ្យក្រុមផលិតភាពយន្ត មានចំណាប់អារម្មណ៍យ៉ាងស៊ីជ្រៅផងដែរ ពួកគេបានផ្តល់សេវាកម្មជាមូលដ្ឋាន ដើម្បីជួយអ្នកក្រុងអាចធ្វើចត្តាឡីស័កក្នុងផ្ទះដោយទុកចិត្ត។ «យើងសង្ឈិមថាតាមរយៈភាពយន្តនេះ ចែករំលែករឿងរ៉ាវដែលគួរឱ្យរំភើបចិត្តទាំងនេះ ជាមួយពិភពលោក»។
លោក Malcolm Clarke បានបន្ថែមទៀតថា ក្នុងគ្រាលំបាកនៃការប្រយុទ្ធប្រឆាំងនឹង ការរាលដាលនៃជំងឺឆ្លង មេដឹកនាំរបស់ប្រទេសចិនបានធ្វើសេចក្តីសម្រេចចិត្តយ៉ាងដាច់ម៉ាត់ ដែលមេដឹកនាំបស្ចឹមប្រទេសមិនហ៊ានធ្វើ។ «មោទនភាពប្រជាជាតិរបស់ចិន មានប្រភពពីសមទ្ធិផលដែលទទួលបាន ផលផ្លែផ្កាគឺជាមូលដ្ឋានគ្រឹះ។ ដែលនេះក៏ជាមូលហេតុដែលថ្ងៃនេះ យើងនៅប៉េកាំងអាចដើរលេងហាលថ្ងៃទៅក្រៅផ្ទះ អាចចូលមើលរឿងកុនដោយសេរី ក៏ដូចជាហូបបាយនៅក្នុងភោជនីយដ្ឋានដោយសេរីបាន ខណៈគ្រួសារខ្ញុំនិងកូនៗរបស់ខ្ញុំ ឥឡូវនៅតែត្រូវបិទខ្ទប់ក្នុងផ្ទះនៅកាណាដា»៕