(បរទេស)៖ គិតត្រឹមម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១នេះ ជំងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា«ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២០៣ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដីតែម្តង សូម្បីតែទ្វីបទឹកកកអង់តាក់ទិក ក៏វីរុសដ៏កាចសាហាវនេះ បានឆ្លងទៅដល់ហើយដែរ។
បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១២៣,៥៤៣,៤៧៣នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ២,៧២៣,៦៦៥នាក់បានស្លាប់បាត់បង់ជីវិត និង ៩៩,៥២៦,០១៥នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ២០៤ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៨៤។
ដើម្បីតាមដានតារាងពិភពលោករបស់ worldmeter សូមចុចលីងខាងក្រោមនេះ៖ https://www.worldometers.info/coronavirus/