(ប៉េកាំង)៖ មុនពេលជនជាតិអាមេរិកទាំងអស់សុទ្ធតែទទួលការចាក់វ៉ាក់សាំង សហរដ្ឋអាមេរិកនឹងមិនផ្តល់វ៉ាក់សាំងទៅឱ្យប្រទេសណាមួយនោះទេ។ ទាក់ទិននឹងបញ្ហា វ៉ាក់សាំងជំងឺកូវីដ-១៩ ការបង្ហាញអាកប្បកិរិយារបស់សេតវិមានអាមេរិកបានបកស្រាយពីអ្វីដែលជា «វ៉ាក់សាំងជាតិនិយម» សុទ្ធសាធ។ ក្នុងកាលៈទេសៈគន្លឹះ ដែលពិភពលោកទាំងមូលបាននិងកំពុងពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង ការចែកចាយវ៉ាក់សាំងជំងឺកូវីដ-១៩ ដោយអយុត្តិធម៌ និងមិនសមហេតុផល បែបនេះបានបណ្តាលឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅទូទាំងពិភពលោកស្ថិតនៅក្រោមការដឹកនាំសំខាន់នៃ «ច្បាប់ព្រៃ»

យោងតាមរបាយការណ៍បានបង្ហាញថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង់គ្លេស អូស្ត្រាលី កាណាដានិងជប៉ុនបានទទួលវ៉ាក់សាំងសរុបជាង ៣ប៊ីនលានដូស យ៉ាងណាមិញ ប្រសិនបើគិតតាមការចាក់វ៉ាក់សំងពីរដូសក្នុងមនុស្សម្នាក់ៗ នោះប្រទេសដូចពោលខាងលើគ្រាន់តែត្រូវការវ៉ាក់សាំង ២.០៦ ប៊ីនលានដូស ហើយនៅតែមានវ៉ាក់សាំង ចំនួនជិត ១ប៊ីនលានដូសបានលើសពីតម្រូវការ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ នៅទូទាំងពិភពលោក នៅតែមានប្រទេសចំនួនជាង១៣០ មិនទាន់ទទួលបានវ៉ាក់សាំង ជំងឺកូវីដ-១៩ នៅឡើយដែលនឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅទូទាំងពិភពលោក។

ក្នុងមួយរយៈពេលកន្លងទៅនេះ វ៉ាក់សាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca នៃអង់គ្លេសបានជួបប្រទះបញ្ហាធ្ងន់ធ្ងរដូច្នេះព័ត៌មានអវិជ្ជមានអំពីវ៉ាក់សាំងនេះត្រូវបាន ផ្សព្វផ្សាយក្នុងបណ្តាប្រទេសអឺរ៉ុប ហើយបន្ទាប់មកប្រទេសកាន់តែច្រើនឡើងៗបានផ្អាកការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុន AstraZeneca ។ សហរដ្ឋអាមេរិកមិនទាន់ផ្តល់សិទ្ធិអំណាចឱ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca នោះទេ ប៉ុន្តែបែរជាស្តុកទុកវ៉ាក់សាំងរាប់សិបលានដូសក្នុងរោងចក្ររបស់ប្រទេសខ្លួន។
ទ្វីបអឺរ៉ុបប្រឈមនឹងបញ្ហាកង្វះខាតវ៉ាក់សាំងយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែសហរដ្ឋអាមេរិកឱបដៃឈរមើលនិងគ្មានប្រតិកម្មទាល់តែសោះ។ នេះស្មើនឹងប្រាប់ដល់សហភាពអឺរ៉ុបថា ទោះបីជាពួកយើងជាសម្ព័ន្ធមិត្តក៏ដោយ ក៏ប៉ុន្តែជនជាតិអាមេរិកយើងកាន់តែសំខាន់ជាង។ តើលោកត្រាំមិនបានបង្រៀនអ្នកទាំងអស់គ្នាអំពីគោលការណ៍ស្តីពី «អាមេរិកជាអាទិភាព» តាំងពីយូរយារណាស់មកហើយទេឬ?

តែសំណាងដែរ ពិភពលោកនៅមានប្រទេសចិន។ បន្ទាប់ពីវ៉ាក់សាំងចិនត្រូវទទួលស្គាល់យ៉ាងទូលំទូលាយ ព្រមទាំងត្រូវបញ្ជាក់ពីប្រសិទ្ធិភាពយ៉ាងខ្លាំងពីសំណាក់ ប្រទេសមួយចំនួន បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអឺរ៉ុបមួយចំនួននាំគ្នាបង្វែងទៅទិញវ៉ាក់សាំងចិន។ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងផ្តល់ ជំនួយឥតសំណងវ៉ាក់សាំងជំងឺកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៦៩ ដែលមានតម្រូវការជាបន្ទាន់។ ព្រមជាមួយគ្នានេះ ក៏បាននាំចេញវ៉ាក់សាំងទៅកាន់ប្រទេស ចំនួន៤៣ផងដែរ។ ប្រទេសចិនបាននិងកំពុងអនុវត្តពាក្យសន្យាយ៉ាងម៉ឺងម៉ាត់អំពី «វ៉ាក់សាំងរបស់ប្រជាជន»។ លើសពីនេះទៅទៀត ប្រទេសចិនក៏ពង្រីកយ៉ាងសកម្មនូវ ឧត្តមភាពនៃខ្សែសង្វាក់ឧស្សាហកម្មរបស់ខ្លួនដើម្បីគាំទ្រ និងជួយប្រទេសដទៃទៀតកែច្នៃនិងផលិតផលិតផលវ៉ាក់សាំងក្នុងប្រទេសចិន ឬក្នុងតំបន់ក្នុងន័យជំរុញផលិត ភាពជាសកល។

ពីអាមេរិកឡាទីនដល់ទ្វីបអាហ្រ្វិក ពីអាស៊ីអាគ្នេយ៍ដល់អឺរ៉ុប វ៉ាក់សាំងចិនត្រូវដឹកជញ្ជូនទៅកាន់ប្រទេសណា អ្នកនយោបាយសំខាន់ៗនៃប្រទេសនោះ ក៏បានអញ្ជើញទៅ ព្រលានយន្ដហោះដើម្បីស្វាគមន៍ដោយផ្ទាល់និងបានចាក់វ៉ាក់សាំងចិនមុនគេបង្អស់ វ៉ាក់សាំងចិនទទួលបានជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាជន នៃបណ្តាប្រទេសនានា។

យ៉ាងណាមិញ អ្នកនយោបាយ និងពួកប្រឆាំងប្រទេសចិនខ្លះនៃអាមេរិកមិនអាចអត់ទ្រាំ បានដែលមើលឃើញវ៉ាក់សាំងចិនមានប្រជាប្រិយភាពយ៉ាងខ្លាំង។ ពួកគេមិនត្រឹមតែ មិនថ្កោលទោសទង្វើដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់រដ្ឋាភិបាលអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានឃោសនាបំប៉ោងយ៉ាងគឃ្លើនលើប្រព័ន្ធសារព័ត៌មានដោយ និយាយមួលបង្កាច់សកម្មភាពមានទំនួលខុសត្រូវរបស់ចិនថា ជាការអនុវត្ត «ការទូតខាងវ៉ាក់សាំង» ដើម្បីឆក់យកផលប្រយោជន៍នយោបាយ។ តក្កវិទ្យារបស់ពួកគេ គឺ៖ ខ្ញុំមិនចែករំលែកវ៉ាក់សាំង ប្រទេសចិនម៉េចចែករំលែក?!ខ្ញុំមិនទៅជួយគេ អ្នកផ្សេងកុំធ្វើជាមនុស្សល្អដែរ។

មានតែអនុវត្ត «ពហុភាគីនិយម» ប៉ុណ្ណោះ ទើបអាចមានអំណោយផលដល់ការធានាសិទ្ធិនិងផលប្រយោជន៍ទទួលបានវ៉ាក់សាំងដោយស្មើគ្នារបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងកាត់បន្ថយការខាតបង់ខាងអាយុជីវិត និងសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃជំងឺឆ្លង។ ប្រការនេះមិនត្រឹមតែជាជម្រើសខាងសីលធម៌របស់មនុស្សជាតិ ប៉ុណ្ណោះទេ ថែមទាំងក៏ជាជម្រើសប្រកបដោយវិចារណញ្ញាណជាសកលផងដែរ៕