(ប៉េកាំង)៖ ការលុបបំបាត់ភាពក្រីក្រគឺជាក្តីសុបិននៃមនុស្សជាតិតាំងពីសម័យបុរាណមក ហើយក៏ជាសិទ្ធិមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងអស់ដែលស្វែងរកជីវភាព ប្រកបដោយសុភមង្គលផងដែរ។ ការលុបបំបាត់ភាពក្រីក្រជាភារកិច្ចដ៏សំខាន់ដែលនៃប្រទេសកំពុងអភិវឌ្ឍន៍នានា។ នៅក្នុងវេទិកាជាន់ខ្ពស់ស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍឆ្នាំ២០១៥ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងសុន្ទរកថាគន្លឹះដើម្បីអធិប្បាយអំពីមធ្យោមបាយ កាត់បន្ថយភាពក្រីក្រដែលមានលក្ខណៈពិសេសចិនចំពោះពិភពលោកទាំងមូល។
ប្រទេសចិនមានទឹកដីធំទូលាយមានខ្ពង់រាប វាលស្រែ ដីគោកនិងសមុទ្រ។ លក្ខខណ្ឌធម្មជាតិផ្សេងៗគ្នាបានបង្កើតជាភាពខុសគ្នាយ៉ាងខ្លាំងក្នុងតំបន់ផ្សេងៗគ្នា។ ចំពោះបញ្ហា ដែលធ្វើឱ្យតំបន់អន់ថយក្លាយជាតំបន់រីកចម្រើន ប្រទេសចិនមានផែនការប្រកបដោយជំនឿចិត្តគឺការជួយគ្នារវាងតំបន់ទីទៃគ្នា។ ខេត្តចំនួន៩និងក្រុងចំនួន១៣ នៅតំបន់ភាគខាងកើតប្រទេសចិនបានរួមគ្នាឃជួយខេត្តនិងក្រុងចំនួន១០នៅតំបន់ភាគខាងលិចប្រទេសចិន ដើម្បីសម្រេចនូវការផ្តល់ជំនួយយ៉ាងពេញលេញ ដល់មណ្ឌលស្វយ័តជនជាតិភាគតិចចំនួន៣០។
នេះគឺជាយុទ្ធសាស្ត្រដ៏ធំមួយក្នុងការជំរុញការអភិវឌ្ឍដោយស៊ីចង្វាក់គ្នា និងការអភិវឌ្ឍរួមនៅក្នុងតំបន់ជាវិធានការដ៏ធំមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកែសម្រួលនិម្មាបនកម្មឧស្សាហកម្មហើយក៏ជាវិធានការដ៏ធំមួយដែលតំបន់មានធូរធារជួយតំបន់ក្រីក្រ ដើម្បីសម្រេចបាននូវគោលដៅមានជីវភាពធូរធារទាំងអស់គ្នា។
យកឧត្តមភាពនៃការអភិវឌ្ឍនៅតំបន់ភាគខាងកើតប្រទេសចិនទៅជួយដល់ការអភិវឌ្ឍនៅភាគខាងលិចប្រទេសចិន ដើម្បីជំរុញការងើបឡើងនៃតំបន់ភាគខាងលិច វិធីដែល បង្វែរការកាត់បន្ថយភាពក្រីក្របែប «បញ្ចូលឈាម» ទៅជាការកាត់បន្ថយភាពក្រីក្របែប «បង្កើតឈាមដោយខ្លួនឯង» មិនត្រឹមតែបានក្លាយជាម៉ាស៊ីនបង្កើនល្បឿនសម្រាប់ បង្រួមគម្លាតរវាងតំបន់ភាគខាងកើតនិងភាគខាងលិចប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំផុសកម្លាំងចលករសម្រាប់ការអភិវឌ្ឍនៃតំបន់ភាគខាងលិចខ្លួនឯងផងដែរ។
លោកស៊ី ជីនភីងធ្លាប់បានថ្លែងថាយើងត្រូវតែជួយប្រជាជនរបស់យើងជាពិសេសគឺកសិករ ហើយយើងមិនអាចបោះបង់ចោលមនុស្សម្នាក់ឡើយនៅលើផ្លូវសង្គមនិយម ហើយយើងត្រូវតែសម្រេចបាននូវការមានជីវភាពធូរធារទាំងអស់គ្នា។ ប្រទេសចិនបានបង្កើតកម្លាំងរួមដ៏រឹងមាំសម្រាប់ការកាត់បន្ថយភាពក្រីក្រដោយមានការចូលរួមពី បក្សនិងសង្គមទាំងមូលឥឡូវបានលេចចេញជាបន្តបន្ទាប់នូវគំរូនៃការកាត់បន្ថយភាពក្រីក្រតាមវិធីតំបន់មានធូរធារជួយតំបន់ក្រីក្រ។ ប្រទេសចិននឹងបន្តរួមចំណែជាផែនការ និងតម្រិះប្រាជ្ញារបស់ចិនសម្រាប់ទូទាំងពិភពលោកដោះស្រាយបញ្ហាក្រីក្រ៕