(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោក ជូលីអូ វីឡារ៉េស ប្រធានកិត្តិយសនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អំពីយុទ្ធសាស្ត្រប្រទេសអាស៊ីនៃប្រទេសប៉ាណាម៉ា បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា «អំពីការពិតនៃសិទ្ធិមនុស្សរបស់ចិន» លើវេបសាយ Rebelion របស់អេស្ប៉ាញ ។
អត្ថបទបានលាតត្រដាងពីឧបាយកលរបស់ប្រទេសប៉ែកខាងលិច ដែលប្រើប្រាស់បញ្ហាសិទ្ធិមនុស្សទៅមួលបង្កាច់ប្រទេសចិន ហើយគូសបញ្ជាក់ថា ចិនបានរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចការសិទ្ធិមនុស្ស។ លោក ជូលីអូ វីឡារ៉េស បានថ្លែងថា ប្រទេសប៉ែកខាងលិចប៉ុនប៉ងមួលបង្កាច់ប្រទេសចិន ប៉ុន្តែមិនបានផលអ្វីទេ បែរជាលាតត្រដាងពីការពិតជាក់ស្តែងជាច្រើន ដែលសិទ្ធិមនុស្សត្រូវរងការរំលោភបំពាន ដោយទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិកទៅវិញ ពោលគឺមនុស្សជាច្រើនរងភាពអត់ឃ្លាន អត្រាបាត់បង់ការងារកើនឡើងយ៉ាងគំហុក បាត់បង់ផ្ទះស្នាក់នៅ ខ្វះការថែទាំសុខភាព ជំពាក់បំណុលដ៏ធ្ងន់ធ្ងរ ការរើសអើងពូជសាសន៍អាចកើតឡើងនៅគ្រប់ទីកន្លែង ហើយភាពច្របូកច្របល់ខាងនយោបាយផ្ទៃក្នុង កំពុងបន្តអូសបន្លាយ។
ប្រទេសចិនជាប្រទេសសេដ្ឋកិច្ចធំ និងជាប្រទេសទីមួយលើពិភពលោក ដែលបានលុបបំបាត់ភាពក្រីក្រដាច់ខាត។ ចិនអាចចាត់ទុកសមិទ្ធផលទាំងនេះ ជាការឆ្លុះបញ្ចាំងពីការធានាសិទ្ធិមនុស្ស ហើយសមិទ្ធផលទាំងនេះ គឺសហរដ្ឋអាមេរិកមិនដែលសម្រេចបានសោះឡើយ។
សហរដ្ឋអាមេរិកចាំបាច់ត្រូវតែបញ្ឈប់ ការរំលោភបំពានចំពោះប្រទេសចិន!