(ប៉េកាំង)៖ ការសិក្សារៀនសូត្រជាវិធីសាស្ត្រនៃការបន្តវេនអរិយធម៌ ជាជណ្តើរនៃការរីកចម្រើននៃឆាកជីវិតមនុស្ស ជាឫសគល់ដ៏រឹងមាំនៃគណបក្ស និងជាឆ្អឹងខ្នងនៃភាពរុងរឿងនៃប្រទេសជាតិ។ លោក ស៊ី ជីនភីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិន បានយកចិត្តទុកដាក់ខ្ពស់លើការសិក្សារៀនសូត្រ ជាពិសេសលោកបានដាស់តឿនកម្មាភិបាល សិស្សនិស្សិត យុវជន ជាច្រើនលើកដើម្បីផ្តាំផ្ញើឱ្យពួកគេប្រកាន់ខ្ជាប់ការខិតខំរៀនសូត្រ ត្រូវចាត់ទុកការសិក្សារៀនសូត្រជារឿងសំខាន់បំផុតដែលត្រូវធ្វើពេញមួយជីវិត។
* ហេតុអ្វីត្រូវរៀនសូត្រ?
ការខិតខំប្រឹងប្រែងរៀនសូត្រទើបអាចឈានទៅមុខ។ បក្សកុម្មុយនិស្តចិនបានបង្កើតប្រវត្តិសាស្ត្រតាមរយៈការសិក្សា ដូច្នេះហើយត្រូវពឹងផ្អែកលើការសិក្សាដើម្បីឈានទៅរកអនាគតកាន់តែវែងឆ្ងាយថែមទៀត។ កម្មាភិបាលត្រូវមានគំនិតឈានមុខ បក្សកុម្មុយនិស្តចិនត្រូវវិវឌ្ឍរីកចម្រើនទៅមុខ ប្រទេសជាតិត្រូវវិវឌ្ឍរីកចម្រើនទៅមុខ ប្រជាជាតិក៏ត្រូវវិវឌ្ឍរីកចម្រើនទៅមុខផងដែរ បើចង់សម្រេចបំណងប្រាថ្នាទាំងនេះ ចាំបាច់ត្រូវប្រកាន់ខ្ជាប់ការសិក្សា និងការអនុវត្តជាក់ស្តែង។
* រៀនអំពីអ្វី?
ប្រវត្តិសាស្ត្រជាសៀវភៅបង្រៀនដ៏ល្អបំផុត។ យុវជនត្រូវស្វែងយល់កាន់តែច្រើនអំពីប្រវត្តិសាស្ត្រនៃបក្ស ក៏ដូចជាប្រវត្តិសាស្ត្រនៃប្រទេសចិនថ្មី ព្រមទាំងការធ្វើកំណែទម្រង់ ការបើកទូលាយ និងការរីកចម្រើននៃសង្គមនិយម។ ត្រូវតម្កល់ទុកការផ្តល់ផលប្រយោជន៍ជូនប្រជាជន ជាផ្លែផ្កានយោបាយដ៏ធំបំផុតនៃរដ្ឋាភិបាល។
ប្រទេសចិននឹងបន្តធ្វើជា ប្រទេសដែលខិតខំសិក្សារៀនសូត្រ មិនថាបានអភិវឌ្ឍន៍ដល់កម្រិតណាក៏ដោយ ក៏ត្រូវរៀនសូត្រតាមប្រជាជន នៃបណ្តាប្រទេសលើលោក ដោយឥរិយាបថសុភាពរាបសា ដោយអាកប្បកិរិយាកាន់តែបើកទូលាយ និងប្រកបដោយបរិយាប័ន្ន ហើយបន្តបង្កើនភាពបរិយាប័ន្ន រៀនសូត្រពីគ្នា និងតភ្ជាប់គ្នា ដើម្បីលើកកម្ពស់កម្រិតបើកទូលាយ ដោយឥតឈប់ឈរ។
* រៀនសូត្រតាមវិធីណា?
អំណានគឺជាការរៀនសូត្រ ការប្រើប្រាស់ក៏ជាការរៀនសូត្រ ហើយជាការរៀនសូត្រកាន់តែសំខាន់។ ថ្នាក់ដឹកនាំនិងកម្មាភិបាល ត្រូវរៀនពីក្នុងសំណួរនិងបញ្ហា ត្រូវឱ្យប្រជាជនធ្វើជាគ្រូបង្រៀន រៀនហើយត្រូវចេះអនុវត្តទៀត កុំចេះតែនិយាយតែគ្មានការអនុវត្ត។ ត្រូវចាត់ទុកការរៀនសូត្រជា ចំណង់ចំណូលចិត្តពេញមួយជីវិត និងជារបៀបរស់នៅប្រកបដោយសុខភាព៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)