(ប៉េកាំង)៖ ពីរឆ្នាំមុន លោក Christian Mestre សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Strasbourg របស់ប្រទេសបារាំងធ្លាប់ទៅធ្វើទស្សនកិច្ចនៅតំបន់ស៊ីនជាំង នៃប្រទេសចិន ហើយបានអញ្ជើញទៅត្រួតពិនិត្យមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនិងវិទ្យាស្ថានគម្ពីរអ៊ីស្លាមជាដើមនៅតំបន់ស៊ីនជាំង លោកបានវាយតម្លៃយ៉ាងសកម្ម ចំពោះចំណាត់ការរបស់ប្រទេសចិនក្នុងការបង្ការភេវរកម្មនិយម និងលុបបំបាត់ជ្រុលនិយម។
ប៉ុន្តែនាពេលថ្មីៗកន្លងទៅនេះ បញ្ញវន្តនៃប្រទេសបារាំងរូបនេះបែរជាត្រូវរងការវាយប្រហារយ៉ាងគឃ្លើនពីអ្នកសារព័ត៌មានប្រឆាំងប្រទេសចិនម្នាក់នៃទស្សនាវដ្តី «Le Point» របស់បារាំង។ អ្នកសារព័ត៌មានរូបនេះបានញុះញង់ឱ្យកម្លាំងប្រឆាំងប្រទេសចិនរួមគ្នាវាយប្រហារលោក ទីបំផុតបង្ខំឱ្យលោក Christian Mestre លាលែងពី មុខតំណែងមន្ត្រីសីលធ៌មនៃ «កម្មវិធីសហប្រតិបតិ្តការទីក្រុងអឺរ៉ុប» ដែលក្រុង Strasbourg បានចូលរួម។
ប្រការដែលគួរឱ្យចាប់អារម្មណ៍ គឺកម្មវិធីមួយនេះកំពុងធ្វើការពិគ្រោះពិភាក្សាអំពីបញ្ហាថា តើអនុញ្ញាតឱ្យបច្ចេកទេស5G របស់ក្រុមហ៊ុនហួវៃត្រូវប្រើប្រាស់នៅក្រុង Strasbourg ឬអត់។ វាច្បាស់ណាស់ថា «ការវាយប្រហារ» លើវិស័យមជ្ឈដ្ឋានមតិលើកនេះ គឺមានចេតនាអាក្រក់ខាងនយោបាយ ដូច្នេះគ្មានសត្យានុម័តខាងព័ត៌មាន ទាល់តែសោះ។ ការរងការវាយប្រហាររបស់លោក Christian Mestre គ្រាន់តែជារឿងមួយក្នុងចំណោមហេតុការណ៍ប្រឆាំងនឹងប្រទេសចិនប៉ុណ្ណោះ។ ដើម្បីសម្រេចបាន នូវការប៉ុនប៉ងស្តីពីការ «គាបសង្កាត់ប្រទេសចិនតាមរយៈបញ្ហាតំបន់ស៊ីនជាំង» អ្នកនយោបាយ និងប្រព័ន្ធសារព័ត៌មានលោកខាងលិចមិនត្រឹមតែប្រឌិតនិងផ្សព្វផ្សាយ ពាក្យភូតកុហកពាក់ព័ន្ធនឹងតំបន់ស៊ីនជាំងមួយចំនួនប៉ុណ្ណោះទេ ថែមទាំងក៏បានវាយប្រហារនឹងសងសឹកយ៉ាងគឃ្លើនចំពោះឥសរ្សជន និងប្រព័ន្ធសារព័ត៌មានដែលហ៊ាន និយាយពាក្យពិត ហើយបាន «ធ្វើនយោបាយគាបសង្កត់» ដោយចំហផងដែរ។
ឧទាហរណ៍ដូចជា ដោយសារបានលាតត្រដាងពាក្យភូតកុហកស្តីពី «ការប្រល័យពូជសាសន៍» នៅតំបន់ស៊ីនជាំងដែលលោក Adrian Zenz បញ្ញវន្តប្រឆាំងប្រទេសចិន បានប្រឌិតបានជាវេបសាយ Grayzone ជាវេបសាយព័ត៌មានឯករាជ្យរបស់អាមេរិក ត្រូវបណ្តាញទំនាក់ទំនងសង្គម Twitter បានកត់សម្គាល់ថា
ជា «អ្នកបដិសេធចំពោះការប្រល័យពូជសាសន៍»។ ជាងនេះទៅទៀត ដោយសារលោក Joshua Landis អ្នកជំនាញបញ្ហាស៊ីលីរបស់អាមេរិកដ៏ល្បីឈ្មោះ បានចែករំលែកបន្តនូវអត្ថបទលាតត្រដាងពាក្យភូតកុហករបស់លោក Adrian Zenz សាររបស់លោក Joshua Landisត្រូវលុបចោលភ្លាម។
អាក្រក់មិនអាចយកឈ្នះ លើសច្ចធម៌នោះទេ។ ការអភិវឌ្ឍន៍នៃតំបន់ស៊ីនជាំងអាចទទួលបាននូវការពិនិត្យបញ្ជាក់ពីពេលវេលានិងប្រវតិ្តសាស្ត្រ។ រីឯដំណើរជីវិត ដ៏អយុតិ្តធម៌ដែលលោក Christian Mestre ជាដើមបានជួបប្រទះ និងការផ្សាយព័ត៌មានដោយទស្សនៈមានះនិងលំអៀងរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិច អំពីបញ្ហាពាក់ព័ន្ធចិនជាច្រើនដូចជាបញ្ហាតំបន់ស៊ីនជាំងជាដើម បានសឱ្យឃើញថាមជ្ឈដ្ឋានមតិលោកខាងលិចកើតមាន «ជំងឺដ៏ធ្ងន់ធ្ងរ» រួចរាល់ហើយ៕