(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣៦,៨៩៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦២៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣០,០៨១,៦៥៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៤៧,២៣៤នាក់ និងជាសះស្បើយឡើងសរុប ២២,១៦៩,២៣៧នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ ទី១៤ ខែមីនា (ពេលវេលានៅវ៉ាស៊ីនតោន) ប្រជាជនអាមេរិកសរុបជាង ១០៧លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទូទាំងប្រទេស ហើយក្នុងចំណោមនោះ ៦៩.៧៨លាននាក់ត្រូវបានចាក់ក្នុងម្នាក់ៗ ១ដូស និង ៣៧.៤៩លាននាក់ទៀតទទួលបានការចាក់គ្រប់ដូស។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្កើនការប្តេជ្ញារបស់ខ្លួន ដើម្បីចាក់វ៉ាក់សាំងជូនមនុស្សពេញវ័យ នៅអាមេរិកទាំងអស់ ២៥៨លាននាក់ នៅត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២១៕