(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ចំនួន ៤,៨៩៩នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់ ៦២១,៤៩៨ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១។
ក្នុងរយៈពេលដូចគ្នានេះ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ១២,៨២៩នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ ៦៣នាក់ទៀតបានស្លាប់ ដោយសារវីរុសឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ ដោយឡែកចំនួនអ្នកជំងឺដែលបានជាសះស្បើយ សរុបកើនឡើងដល់ ៥៦០,៥១២នាក់។
គួរបញ្ជាក់ថា នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហ្វីលីពីនដែលមានប្រជាជនសរុប ១១០លាននាក់ កំពុងជួបប្រទះនឹងរលកថ្មីនៃការឆ្លងរីករាលដាល COVID-19 ស្រដៀងទៅនឹងកាលពីខែកក្កដា ដល់ខែសីហាឆ្នាំ២០២០កន្លងទៅ ដែលនៅពេលនោះករណីឆ្លងប្រចាំងថ្ងៃបានឡើងដល់កំពូល៕