(ប៉េកាំង)៖ ចាប់តាំងពីហុងកុងវិលត្រឡប់មកមាតុប្រទេសចិនវិញមក មជ្ឈិមចិនបានគាំទ្រការអភិវឌ្ឍប្រជាធិបតេយ្យនៃតំបន់ហុងកុងនិងធានាឱ្យអ្នកក្រុងហុងកុង អនុវត្តសិទ្ធិប្រជាធិបតេយ្យតាមផ្លូវច្បាប់ជាប់រហូតមក។ ប៉ុន្តែអ្នកប្រឆាំងប្រទេសចិននិងធ្វើឱ្យតំបន់ហុងកុងមានចលាចលបានបំផ្លាញយ៉ាងគឃ្លើននូវគោលការណ៍ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ឃោសនាបំប៉ោងយ៉ាងកម្រោលនូវគំនិតផ្តួតផ្តើមដូចជា ប៉ុនប៉ងឱ្យ«តំបន់ហុងកុងឯករាជ្យ»ជាដើម ក៏ដូចជាប្រើចន្លោះខ្វះខាតនៃប្រព័ន្ធ បោះឆ្នោតដើម្បីញុះញង់សកម្មភាពល្មើសច្បាប់និងអំពើហិង្សាតាមតែទំនើងចិត្ត។
ទង្វើរបស់ពួកគេបានធ្វើឱ្យប្រជាធិបតេយ្យហុងកុងធ្លាក់ក្នុងភាពគ្មានរបៀបរៀបរយ។ លើសពីនេះទៅទៀត កន្លែងដែលអ្នកធ្វើឱ្យតំបន់ហុងកុងមានចលាចលប្រព្រឹត្ត អំពើហិង្សាហាក់ដូចជាត្រូវរងការវាយប្រហារពីរលកស៊ូណាមី ដែលមានភាពរញ៉េរញ៉ៃតាមវិថី ហាងលក់ទំនិញបានបិទទ្វារ ហើយមានអ្នកដំណើរតិចណាស់។ ច្រកកំពង់ផែដែលមានភាពអ៊ូអរនៅពេលមុនៗ មានភាពស្ងាត់ជ្រងំ អត្រាស្នាក់នៅនៃសណ្ឋាគារបានធ្លាក់ចុះពី៣០ ដល់៥០ភាគរយ ហើយហាងលក់គ្រឿងអលង្ការ និងមាសជាដើមមានអាជីវកម្មអាប់អួរ។
ការបំផ្លាញនៃសកម្មភាពហិង្សាចំពោះសេដ្ឋកិច្ចតំបន់ហុងកុង មិនត្រឹមតែបង្ហាញពីតួលេខប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីជំនឿចិត្តនិងការរំពឹងទុករបស់ភាគីនានា ចំពោះអនាគតតំបន់ហុងកុងផងដែរ។ មានតែបញ្ចប់ភាពចលាចលហើយរៀបចំសណ្តាប់ធ្នាប់សង្គមឡើងវិញ ព្រមនិងដោះស្រាយបញ្ហាពីឫសគល់ ទើបអនាគតហុងកុង នឹងមានភាពកាន់តែភ្លឺស្វាង។ មានតែធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់ហុងកុងមានសុក្រឹតភាពនិងអនុវត្តជាក់ស្តែងនូវគោលការណ៍ «អ្នកស្នេហាជាតិគ្រប់គ្រងតំបន់ហុងកុង» ទើបអាចដោះស្រាយបញ្ហាស្រទាប់ជ្រៅគ្រប់បែបយ៉ាងដោយមានប្រសិទ្ធភាព ដើម្បីគាំពារសន្តិសុខ វិបុលភាពនិងស្ថិរភាពយូរអង្វែងនៅតំបន់ហុងកុង។
ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនដែលទើបកន្លងផុតទៅ នៅតាមវិថីតំបន់ហុងកុងពោរពេញទៅដោយបរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ដូចជាផ្សារផ្កាបាន បើកទ្វារម្តងទៀតដែលពោរពេញទៅដោយក្លិនរដូវផ្ការីក រង្វង់ពាណិជ្ជកម្មខណ្ឌ Causeway Bay មានបរិយាកាសសប្បាយរីករាយគ្រប់ទីកន្លែង ហើយទំហំប្រាក់ចាក់សេះ កន្លែងប្រណាំងសេះខណ្ឌ Sha Tin នៅថ្ងៃទីបីខែមករាតាមចន្ទគតិចិនក៏បានកើនឡើង២៥.៣ភាគរយបើប្រៀបធៀបនឹងថ្ងៃដូចគ្នានាឆ្នាំទៅមិញ។
បើគ្មានបរិយាកាសប្រកបដោយភាពចុះសម្រុងគ្នានិងស្ថិរភាព តើអាចមានស្រុកកំណើតដែលមានជីវភាពរស់នៅដោយសុភមង្គល និងប្រកបអាជីវកម្មដោយ សប្បាយរីករាយទេ? សន្តិសុខនិងភាពសុខសាន្តត្រានដែលបានមកមិនងាយនេះ នាំឱ្យអ្នកក្រុងហុងកុងទុកចិត្តបាន ហើយក៏ជាការរំពឹងទុកយ៉ាងខ្លាំងក្លា របស់អ្នកក្រុងហុងកុងផងដែរ។ ហុងកុងជាអង្គភាពសេដ្ឋកិច្ចមួយ តាមរយៈទីផ្សារភាវូបនីយកម្មនីតិកម្មនិងអន្តរជាតូបនីយកម្មកម្រិតខ្ពស់ក្រោមការគាំទ្រនៃ និម្មាបនកម្មអភិវឌ្ឍន៍ដែលមានដំណើរវិលជុំទាំងជាតិនិងអន្តរជាតិជំរុញគ្នាទៅវិញទៅមក គម្រោងផែនការអភិវឌ្ឍន៍ជាតិ «៥ឆ្នាំទី១៤» ព្រមទាំងគោលដៅរយៈពេលវែង ឆ្នាំ២០៣៥ ហុងកុងនឹងក្លាយជា «អ្នកចូលរួម» ការវិលជុំជាតិ និង«អ្នកជំរុញ»ការវិលជុំអន្តរជាតិ ហើយនឹងឆ្លៀតឱកាសកសាងមហាតំបន់ឈូងសមុទ្រ ក្វាងទុង-ហុងកុង-ម៉ាកាវរួមបញ្ចូលជាមួយការអភិវឌ្ឍប្រទេសជាតិកាន់តែល្អប្រសើរ ដើម្បីនាំមកនូវកម្លាំងចលករមិនចេះចប់មិនចេះអស់ដល់សេដ្ឋកិច្ចតំបន់ហុងកុង ។
តាមទិន្នន័យនៃរដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងបានឱ្យដឹងថា ចំនួនសហគ្រាសដែលបង្កើតដោយសហគ្រាសបរទេសនៅតំបន់ហុងកុងនៅឆ្នាំ២០២០ គឺ៩០២៥សហគ្រាស ក្នុងនោះក្រុមហ៊ុននៃប្រទេសជប៉ុន សហរដ្ឋអាមេរិក អង់គ្លេសនិងសិង្ហបុរីមានចំនួន១៣៩៨ ១២៨៣ ៦៦៥ និង៤៥៣ដោយឡែកពីគ្នា ។ អាចប៉ាន់ប្រមាណថា បន្ទាប់ពីបានធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់ហុងកុងមានសុក្រឹតភាពរួចរាល់ហើយ បរិយាកាសផ្នែកនយោបាយ សេដ្ឋកិច្ច សង្គមនិងបរិយាកាស ប្រកបអាជីវកម្មក្នុងតំបន់នឹងត្រូវកែលម្អថែមមួយកម្រិតទៀត ដែលកាន់តែមានអំណោយផលដល់ការអភិវឌ្ឍថែមមួយកម្រិតទៀតនៅតំបន់ហុងកុងរបស់ សហគ្រាសបរទេស ។
ឆ្នាំ២០២០ អក្សរចិន «安» ដែលមានន័យថា «សន្តិសុខ» ត្រូវជ្រើសតាំងជាអក្សរចិនប្រចាំឆ្នាំនៃតំបន់ហុងកុង ដែលបានបង្ហាញថាអ្នកក្រុងហុងកុងសុទ្ធតែ មានគោលបំណងចង់បានសន្តិសុខ តើត្រូវធ្វើយ៉ាងណាទើបអាចបន្តតស៊ូព្យាយាមទៅមុខ ដើម្បីអភិរក្សទេសភាពដ៏ស្រស់ស្អាតនៃភ្នំតោ។ អនាគតនៃតំបន់ហុងកុង ដែលត្រូវគេប្រសិទ្ធនាមថាជា «គុជបូព៌ា»កាន់តែត្រូវការការរួមគ្នាត្រួសត្រាយពីសំណាក់រដ្ឋាភិបាលមជ្ឈិមចិននិងមជ្ឈដ្ឋាននានានៃតំបន់ហុងកុង៕