(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២០,០៤២,០៨៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៦៥៩,១១៨នាក់ និងជាសះស្បើយឡើងវិញ ៩៦,៥៨០,១៣៩នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣០,០៤៣,៦៦២នាក់ ស្លាប់ចំនួន ៥៤៦,៦០៥នាក់ និងជាសះស្បើយចំនួន ២២,១០៨,៥៩៦នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល ។ ប្រេស៊ីលមានអ្នកឆ្លង ១១,៤៣៩,២៥០នាក់ ស្លាប់ចំនួន ២៧៧,២១៦នាក់ និងជាសះស្បើយ ១០,០៣៦, ៩៤៧នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១១, ៣៥៨,៦៤៤នាក់ ស្លាប់ ១៥៨,៦៤២នាក់ និងជាសះស្បើយ ១០,៩៨៧,៨៥៥នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖