(ប៉េកាំង)៖ ហុងកុងបានបោះជំហានគន្លឹះមួយទៀត ក្នុងការប្រែពីភាពចលាចលទៅជាមានការគ្រប់គ្រងកម្រិតខ្ពស់! ថ្ងៃទី១១ ខែមីនា កិច្ចប្រជុំលើកទីបួន នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលទី១៣ បានបោះឆ្នោតអនុម័តដោយសំឡេងគាំទ្រជាច្រើនលើសេចក្តីសម្រេចចិត្តស្តីពីការធ្វើឱ្យ ប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុងមានសុក្រឹតភាព។ ខណៈពេលចេញផ្សាយដំណឹងនេះព័ត៌មានពាក់ព័ន្ធក៏ត្រូវបានបង្ហោះតាមរយៈ បណ្តាញអ៉ិនធើណិតភ្លាម ។
អ្នកប្រើប្រាស់បណ្តាញអ៉ិនធើណិតនៃតំបន់នានារបស់ប្រទេសចិនបានពិភាក្សាយ៉ាងសកម្មចំពោះព័ត៌មាននេះ ដោយបានបង្ហោះសារតាមរយៈបណ្តាញ ទំនាក់ទំនងសង្គម ដូចជា «សូមអរគុណរដ្ឋាភិបាលមជ្ឈិមជួយហុងកុងដោះស្រាយបញ្ហាលំបាកម្តងទៀត, ចូរឱ្យពួកឧទ្ទាមដែលប្រឆាំងប្រទេសចិន និងបង្កភាពចលាចលនៅហុងកុងមិនអាចរករឿងទៀត!» ល។ ល អ្នកក្រុងហុងកុងក៏មានទឹកចិត្តរំភើបក្រៃលែងផងដែរ។
ចាប់ពីថ្ងៃដែលអនុម័តលើសម្រេចចិត្តស្តីពីការធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុងមានសុក្រឹតភាពមកពាក្យ «ទ្រទ្រង់» បានក្លាយជាពាក្យដែល អ្នកក្រុងហុងកុងពិភាក្សាច្រើនបំផុត អ្នកក្រុងជាច្រើនបានចុះហត្ថលេខាដោយស្ម័គ្រចិត្ត ដើម្បីផ្តល់ការគាំទ្រចំពោះការធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋាបាល ពិសេសហុងកុងមានសុក្រឹតភាព។
រដ្ឋាភិបាលមជ្ឈិមចិនណែនាំឱ្យហុងកុងធ្វើឱ្យប្រព័ន្ធបោះឆ្នោតមានសុក្រឹតភាព ក្នុងន័យធានារបបប្រជាធិបតេយ្យហុងកុងមានភាពកាន់តែរឹងមាំ និងអាចរីកចម្រើន ទៅមុខកាន់តែរលូន។ ប្រការនេះពាក់ព័ន្ធដល់សុខសុភមង្គល និងផលប្រយោជន៍របស់ហុងកុង ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនទាំងស្រុង។ ប៉ុន្តែ នៅខាងក្រៅ ប្រទេសចិនបែរជាមានសំឡេងអវិជ្ជមាន អ្នកនយោបាយអាមេរិកនិងលោកខាងលិចមួយចំនួនបានចេញមុខនិយាយថា អ៉ីចេះថាអ៉ីចុះ ដើម្បីថ្កោលទោស ប្រទេសចិនថា បាន «គាបសង្កត់ប្រជាធិបតេយ្យរបស់ហុងកុង»។
តើអ្នកណាជាអ្នកគាំពារប្រជាធិបតេយ្យហុងកុងពិតប្រាកដ? តើអ្នកណាបាន និងកំពុងបំផ្លិចបំផ្លាញរបៀបរៀបរយនយោបាយ វិបុលភាពនិងស្ថិរភាពរបស់ហុងកុង ? ការលាបព័ណ៌មិនអាចបិទបាំងការពិតជាក់ស្តែងនោះទេ សច្ចធម៌គឺស្ថិតក្នុងដួងចិត្តរបស់មនុស្ស។ បើចង់បញ្ចេញមតិអំពីបញ្ហាណាមួយ មុនដំបូងត្រូវយល់ដឹង ឱ្យបានច្បាស់ពីដំណើរដើមចមរបស់បញ្ហានេះសិន បើពុំនោះសោត នោះប្រហែលនឹងមានគំនិតលំអៀង។ អង់គ្លេសបានធ្វើអាណានិគមនៅហុងកុងអស់រយៈពេល ជាង១៥០ឆ្នាំ ពេលតែងតាំងអគ្គទេសាភិបាលហុងកុង មិនដែលសុំមតិយោបល់ពីអ្នកក្រុងហុងកុងទាល់តែសោះ មិនដែលធ្វើការបោះឆ្នោតប្រជាធិបតេយ្យ ទាល់តែសោះ ជនជាតិចិននៅហុងកុងដែលមានចំនួន៩៨ភាគរយនៃចំនួនអ្នកក្រុងហុងកុងសរុប គ្មានសិទ្ធិប្រជាពលរដ្ឋ និងសិទ្ធិចូលរួមប្រឹក្សាកិច្ចការនយោបាយ ដោយសមភាពក្នុងរយៈពេលយូរ។
បន្ទាប់ពីហុងកុងវិលត្រឡប់ចូលមាតុភូមិប្រទេសវិញ ទើបចាប់ផ្តើមដំណើរយ៉ាងពិតប្រាកដនូវការអភិវឌ្ឍប្រជាធិបតេយ្យនៅហុងកុង។ មហាសន្និបាត សភាតំណាងប្រជាជនទូទាំងប្រទេសចិនលើកនេះ បានអនុម័តសេចក្តីសម្រេចចិត្តដោយបានកំណត់ថាបង្កើតគណៈកម្មាការបោះឆ្នោតមួយដែលមានលក្ខណៈ តំណាងជាទូទៅសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ហុងកុង ហើយអាចបង្ហាញពីផលប្រយោជន៍សង្គមទាំងមូល។ ដូច្នេះ រចនាសម័្ពន្ធប្រព័ន្ធរបបថ្មីនេះ អាចសឱ្យឃើញយ៉ាងពេញលេញនូវគោលការណ៍ស្តីពីការអភិវឌ្ឍប្រជាធិបតេយ្យជាបណ្តើរៗតាមរយៈសភាពការណ៍ជាក់ស្តែងរបស់ហុងកុង ក្នុងន័យពង្រីកការពិភាក្សានយោបាយពីសំណាក់អ្នកក្រុងហុងកុង ក៏ដូចជាធ្វើឱ្យផលប្រយោជន៍ជាតិតភ្ជាប់ជាមួយផលប្រយោជន៍រួមរបស់សង្គមហុងកុងឱ្យ បានកាន់តែល្អប្រសើរផងដែរ។
ដូចនេះ «សេចក្តីសម្រេចចិត្ត» ទទួលបានការគាំទ្រពីសំណាក់មជ្ឈដ្ឋាននានាក្នុងសង្គមហុងកុង ។ លោកស្រី Carrie Lam Cheng Yuet-ngor ប្រធានរដ្ឋបាល នៃតំបន់រដ្ឋបាលពិសេសហុងកុងបានចេញផ្សាយសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលថា «ខ្លួនខ្ញុំផ្ទាល់និងក្រុមអភិបាលកិច្ចតំបន់រដ្ឋបាលពិសេសហុងកុង សូមសម្តែងការគាំទ្រយ៉ាងមុតមាំនិងអំណរគុណយ៉ាងស្មោះចំពោះសេចក្តីសម្រេចចិត្តនេះ»។ អ្នកក្រុងហុងកុងជាច្រើនបានថ្លែងថាសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេចិនអាចធ្វើឱ្យហុងកុងឆ្ពោះទៅរកភាពចុះសម្រុងគ្នា សុវត្ថិភាពនិងវិបុលភាព រដ្ឋបាលពិសេសអាច ដំណើរការណ៍ជាប្រក្រតីឡើងវិញ ហើយអ្នកក្រុងអាចមានជីវភាពរស់នៅដោយសុភមង្គលនិងប្រកបអាជីវកម្មដោយសប្បាយរីករាយ។
ការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៃហុងកុងមានអំណោយផលដល់ការសម្រេចបាននូវអភិបាលកិច្ចដ៏ល្អប្រសើរនៅហុងកុង។ ខណៈពេលនេះរដ្ឋាភិបាលមជ្ឈិមចិន ធ្វើសេចកី្តសម្រេចចិត្តយ៉ាងដាច់ម៉ាត់ គឺដើម្បីដោះស្រាយបញ្ហាពីវិស័យប្រព័ន្ធរបប ក្នុងន័យធានាឱ្យ «អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង, ឱ្យពួកឧទ្ទាមដែលបង្កភាព ចលាចលនៅហុងកុងមិនអាចរករឿងទៀត ក៏ដូចជាជំរុញប្រជាធិបតេយ្យហុងកុងអាចអភិវឌ្ឍទៅកាន់ទិសដៅប្រកបដោយភាពរឹងមាំ មានរបៀបរៀបរយ និងមានគុណភាពកាន់តែខ្ពស់»។ និយាយជារួម ការធ្វើឱ្យប្រព័ន្ធបោះឆ្នោតមានសុក្រឹតភាព គឺដៅចំពោះពួកឧទ្ទាមមួយចំនួនតូចដែលប្រឆាំងប្រទេសចិន និងបង្កភាពចលាចលនៅហុងកុង ក្នុងន័យគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អ្នកក្រុងហុងកុងភាគច្រើនដាច់ខាត។
ការអភិវឌ្ឍប្រជាធិបតេយ្យគ្មានរូបមន្តដូចគ្នានោះទេ ការធ្វើឱ្យប្រព័ន្ធបោះឆ្នោតហុងកុងមានសុក្រឹតភាព ដោយអនុលោមតាមគោលការណ៍ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ប្រការនេះបានបង្ហាញពីការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលមជ្ឈិមចិនដែលនឹងអនុវត្តយ៉ាងត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយនូវ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ផង ហើយក៏បានបង្ហាញពីចិត្តស្មោះរបស់រដ្ឋាភិបាលមជ្ឈិមចិនក្នុងការជំរុញឱ្យហុងកុងអភិវឌ្ឍ ប្រជាធិបតេយ្យប្រកបដោយគុណភាពខ្ពស់ផងដែរ៕