(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កាលពីថ្ងៃពុធសប្ដាហ៍នេះ បានផ្ញើសារជូនពរដល់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ និងភរិយារបស់លោកឱ្យឆាប់ជាសះស្បើយ បន្ទាប់ពីអ្នកទាំងពីរបានឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសារខាងលើដដែល លោក ស៊ី ជិនពីង បានថ្លែងថា ក្រោយទទួលបានដំណឹងថា លោកប្រធានាធិបតី អាសាដ និងលោកស្រី អាស្មា អាល់ អាសាដ (Asma al-Assad) ធ្វើតេស្ដវិជ្ជមានចំពោះ COVID-19 លោក និងភរិយាគឺលោកស្រី ផេង លីយ័ន (Peng Liyuan សូមសម្ដែងក្ដីអាណិតអាសូរ និងសូមជូនពរឱ្យអ្នកទាំងពីរបានជា សះស្បើយក្នុងពេលឆាប់ៗនេះ។
បើតាមប្រធានាធិបតីចិនលោក ស៊ី ជិនពីង រដ្ឋាភិលបាល និងប្រជាជនចិន គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលលោក បាហ្សា អាល់ អាសាដ និងប្រជាជនស៊ីរី ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ហើយចិនជឿថាក្រោមការដឹកនាំរបស់លោក អាសាដ ប្រជាជនស៊ីរីអាចនឹងយកឈ្នះលើ COVID-19៕