(រីយ៉ូ ដឺ ហ្សានណេរ៉ូ)៖ ក្រសួងសុខាភិបាលប្រេស៊ីល នៅថ្ងៃអង្គារសប្ដាហ៍នេះបានរាយការណ៍ពីអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីៗចំនួន១,៩៧២នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់២៦៨,៣៧០នាក់។ នេះបើយោងតាមការ ចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលប្រេស៉ីល ក៏បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧០,៧៦៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដូចគ្នាផងដែរ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១១,១២២,៤២៩ករណី។
គួរបញ្ជាក់ថា ប្រេស៊ីល គឺជាប្រទេសដែលមានចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់ជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេសដែលមានករណីឆ្លងខ្ពស់ជាងលំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា៕