(បាងកក)៖ រដ្ឋាភិបាលថៃនៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៣៩នាក់ទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។
មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានការណ៍ COVID-19 នៃប្រទេសថៃ បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន៣៤ករណីជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង០៥ករណីជាករណីនាំចូល។ សម្រាប់ករណីឆ្លងនៅក្នុងស្រុក ១៩ករណីត្រូវបានរកឃើញនៅខេត្តសាមុត សាខន, ០៨ករណី នៅខេត្តផាទុម ថានី, ០៣ករណីនៅខេត្តតាក់ ហើយខេត្តអាយុធ្យា ខេត្តអាងថង ខេត្តផិតឆាបុរី និងរាជធានីបាងកក មាន០១ករណីដូចគ្នា។
គួរបញ្ជាក់ថា បូកបន្ថែមជាមួយករណីឆ្លងថ្មីៗខាងលើ នាពេលប្រទេសថៃបានរកឃើញអ្នកឆ្លង COVID-19 សរុប ២៦,៥៤០នាក់ ក្នុងនោះ មានអ្នកស្លាប់៨៥នាក់ និងអ្នកជាសះស្បើយ២៥,៩៤៦នាក់៕