(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានចោទប្រកាន់ថា សារព័ត៌មានអនឡាញចំនួន ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយ ទីភ្នាក់ងារស៊ើបការសម្ងាត់រុស្ស៊ី កំពុងព្យាយាមបំផ្លាញវ៉ាក់សាំង COVID-19 ផលិតឡើងដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត។ នេះបើតាមប្រភពពីក្រសួងការបរទេសអាមេរិក ដកស្រង់និងចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ សារព័ត៌មានអនឡាញចំនួន ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយ ទីភ្នាក់ងារស៊ើបការសម្ងាត់រុស្ស៊ីក្នុងនោះរួមមាន ញូស ហ្វ្រុនត៍ (News Front), ញូ អ៉ីស្ទើន អោតលុក (New Eastern Outlook) និង អូរៀនថល រីវីយូ (Oriental Review)។
អ្នកនាំពាក្យខាងលើនេះបានបន្ថែមថា សារព័ត៌មានទាំងនេះបានផ្សព្វផ្សាយ ព័ត៌មានមិនពិតជាច្រើនទម្រង់ ក្នុងនោះរួមមានទាំងព័ត៌មានមិនពិត អំពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna, ជម្លោះយោធា, បាតុកម្មតវ៉ា ព្រមទាំងព័ត៌មានមិនពិតជាច្រើនទៀត ឱ្យតែពួកគេអាចធ្វើបាន។
គួរបញ្ជាក់ថា ការចោទប្រកាន់ខាងរបស់ក្រសួងការបរទេសអាមេរិក ត្រូវបានរាយការណ៍មុនគេដោយកាសែត Wall Street Journal។ ប៉ុន្តែវិមានក្រឹមឡាំបានច្រានចោល ការចុះផ្សាយរបស់កាសែតអាមេរិកមួយនេះ ខណៈស្ថានទូតរុស្ស៊ីប្រចាំទីក្រុងម៉ូស្គូ មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឡើយ៕