(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ០៥ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ានមួយនេះកើនដល់ ២,៥១២ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។
បើតាមក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មាន ០៤នាក់ជាករណីនាំចូលពីក្រៅប្រទេស ខណៈម្នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២,៥១២ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៩២០នាក់។ រលកចុងក្រោយនៃការឆ្លងរីករាលដាលជំងឺ COVID-19 បានវាយប្រហារប្រទេសវៀតណាមនៅថ្ងៃទី២៨ ខែមករា ដោយមានករណីឆ្លងក្នុងសហគមន៍ ចំនួន៨៩២ករណី ដែលត្រូវបានរាយការណ៍ចេញពីទីក្រុង និងខេត្តចំនួន១៣៕