Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យោធាវេណេស៊ុយអេឡារៀបចំសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីបង្កើនសមត្ថភាព និងរំលឹកខួប៨ឆ្នាំ នៃមរណភាពលោក Hugo Chavez (Video inside)

06-03-2021 10:56

(ការ៉ាកាស់)៖ យោធាវេណេស៊ុយអេឡានៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បានដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១។

លោក រ៉េមីជីអូ សេបលឡូស (Remigio Ceballos) ជានាយសេនាធិការ នៃទីបញ្ជាការប្រតិបត្តិការយុទ្ធសាស្ត្រ នៃយោធាវេណេស៊ុយអេឡាបានឱ្យដឹងថា សមយុទ្ធយោធានេះក៏មានគោលបំណង ឧទិ្ទសដល់អតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក ហ៊ូហ្គោ ឆាវែស (Hugo Chavez) ក្នុងថ្ងៃខួប ០៨ឆ្នាំ នៃមរណភាពរបស់លោកផងដែរ។ លោក ឆាវែស បានទទួលមរណភាព កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣ ដោយសារជំងឺមហារីក នៅពេលលោកមានអាយុ ៥៨ឆ្នាំ។

គួរបញ្ជាក់ថា បើតាមលោក Ceballos កងកម្លាំងយោធាសរុប ៥៤៥,០០០នាក់បានតម្រូវឲ្យចូលរួម ក្នុងសមយុទ្ធយោធាខាងលើ ដែលមានចំនួន ៧៦លំហាត់សម ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងប្រឆាំងរាល់ការគំរាមកំហែងនានា ក្នុងពេលបច្ចុប្បន្ន។ សមយុទ្ធយោធានេះនឹងត្រូវបិទបញ្ចប់ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕