Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«ប្រទេសចិន និងពិភពលោកនៅក្នុងទិន្នន័យ» គោលដៅនៃកំណើនផលិតផលក្នុងស្រុកសរុប របស់ប្រទេសចិនក្នុងឆ្នាំ២០២១ ត្រូវជា៦ភាគរយ (Video inside)

05-03-2021 16:46

(ប៉េកាំង)៖ ថ្ងៃទី៥ ខែមីនា លោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានលើកឡើង ក្នុងបាយការណ៍ការងាររដ្ឋាភិបាលចិន ដែលថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនថា នៅឆ្នាំ២០២១ ការអភិវឌ្ឍរបស់ប្រទេសចិន នៅតែប្រឈមនឹងហានិភ័យ និងបញ្ហាជាច្រើន ប៉ុន្តែទំហំនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង គឺមិនផ្លាស់ប្តូរទេ ពោលគឺគោលដៅនៃកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន នឹងលើសពី៦ភាគរយ។

នៅពេលមុននេះ យោងតាមទិន្នន័យដែលចេញផ្សាយ ដោយរដ្ឋបាលជាតិស្ថិតិចិនបានបង្ហាញថា ប្រឈមមុខនឹងបរិយាកាសតានតឹង និងស្មុគស្មាញទាំងក្នុងស្រុកនិងក្រៅប្រទេស ជាពិសេសផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបណ្តាលពីការរីករាលដាលនៃជំងឺកូវីដ១៩ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនក្នុងឆ្នាំ ២០២០ មានចំនួន ១០១,៦ ទ្រីលានយាន់ប្រាក់ចិន បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ បានកើនឡើង ២,៣ភាគរយ ដែលបានក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់ នៅលើពិភពលោកដែលបានសម្រេចកំណើនវិជ្ជមាន៕