Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៧៩នាក់ថ្មីទៀត នៅក្នុងរបាយការណ៍ថ្ងៃសុក្រនេះ (Video inside)

05-03-2021 16:12

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧៩ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៦៥ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៥០ករណីត្រូវបានរកឃើញនៅក្នុងខេត្តសាមុត សាខន (Samut Sakhon), ០៨ករណី នៅក្នុងខេត្តផាធុម ថានី (Pathum Thani), ០៦ករណី នៅក្នុងទីក្រុងបាងកក (Bangkok) និង ០១ករណីទៀត នៅក្នុងខេត្តឈុនបុរី (Chonburi)។ ចំណែកឯ ១៤ករណីផ្សេងទៀត ជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលបានវិលត្រឡប់មកពីបរទេសវិញ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៦,២៤១ករណី ក្នុងនោះមានអ្នកស្លាប់ ៨៥នាក់ និងអ្នកជាសះស្បើយ ២៥,៦៤១នាក់។ ប្រទេសក៏កំពុងបន្តដំណើរការចាក់វ៉ាក់សាំងផងដែរ តាំងតែពីចុងសប្តាហ៍មុនមកម្ល៉េះ ដោយប្រើប្រាស់វ៉ាក់សាំង AstraZeneca របស់អង់គ្លេស និង Sinovac របស់ចិន៕