Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាមរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន១០ករណីទៀតនៅថ្ងៃពុធនេះ

03-03-2021 21:25

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១០ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ២,៤៨២ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

បើតាមក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើមាន ០៥ករណីករណីឆ្លងក្នុងស្រុក ដែលបានរាយការណ៍ចេញពីខេត្ត Hai Duong ភាគខាងជើងប្រទេស ជាទីដែលវីរុសកូរ៉ូណា (COVID-19) បានឆ្លងរាលដាលខ្លាំងបំផុត សម្រាប់រលកថ្មីនៅប្រទេសវៀតណាម។ ចំណែក ០៥ករណីទៀត ជាករណីនាំចូល។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២,៤៨២ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៨៩៨នាក់៕