(ប៉េកាំង)៖ គិតចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក គណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន ដែលមានលោក ស៊ី ជីនភីង ជាប្រមុខស្នូលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការកសាងអរិយធម៌អេកូឡូស៊ី។ ក្នុងអំឡុងបើកមហាសន្និបាតសភាប៉ុន្មានលើកជាប់ៗគ្នាមកនេះ លោក ស៊ី ជីនភីង បានចូលរួមការពិនិត្យកិច្ចពិភាក្សារបស់គណៈប្រតិភូមួយចំនួន ដើម្បីសង្កត់ធ្ងន់ពីលក្ខណៈសំខាន់ នៃការកសាងអរិយធម៌អេកូឡូស៊ី។ ខាងក្រោមជាសារប្រកបដោយអត្ថន័យមួយចំនួន របស់ប្រមុខមេដឹកនាំចិនរូបននេះ ស្តីពីការការពារអេកូបរិស្ថាន៖
* «ត្រូវដាក់ចេញទិសដៅដែលតម្កល់អេកូឡូស៊ីជាអាទិភាពនិងការអភិវឌ្ឍបៃតង ការពារមេឃពណ៌ខៀវ ទឹកថ្លា និងដីស្អាតឱ្យបានល្អ»។ សារលោក ស៊ី ជីនភីង កំឡុងដំណើរចូលរួមការពិនិត្យពិភាក្សា របស់គណៈប្រតិភូភូមិភាគម៉ុងហ្គោលីខាងក្នុង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
* «ក្នុងដំណើរដែលសេដ្ឋកិច្ចចិនប្តូរពីដំណាក់កាលកំណើនលឿន ទៅជាដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ដោយវិធានបង្ការការបំពុល និងគ្រប់គ្រងបរិស្ថាន គឺជាច្រកដ៏សំខាន់មួយដែលត្រូវឆ្លងកាត់»។ សារលោក ស៊ី ជីនភីង កំឡុងដំណើរចូលរួមការពិនិត្យពិភាក្សា របស់គណៈប្រតិភូភូមិភាគម៉ុងហ្គោលីខាងក្នុង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។
* «ត្រូវពង្រឹងកិច្ចកសាង និងការពារបរិស្ថានអេកូឡូស៊ី, កែប្រែដីស្រែប៉ះពាល់បរិស្ថានឱ្យទៅជាព្រៃ, ប្រែដីឃ្វាលសត្វប៉ះពាល់បរិស្ថានឱ្យទៅជាវាលស្មៅ»។ សារលោក ស៊ី ជីនភីង កំឡុងដំណើរចូលរួមការពិនិត្យពិភាក្សា របស់គណៈប្រតិភូភូមិភាគម៉ុងហ្គោលីខាងក្នុង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។
* «ហាមឃាត់យ៉ាងម៉ឺងម៉ាត់នូវគម្រោងបំពុលបរិស្ថាន គម្រោងប្រើប្រាស់ថាមពលកម្រិតខ្ពស់ និងគម្រោងប្រើប្រាស់ទឹកច្រើនចូលទៅក្នុងភូមិភាគស្វយ័តស៊ីនជាំង ដើម្បីបង្កើតភូមិភាគស្វយ័តស៊ីនជាំងដ៏ស្រស់ស្អាត ដែលមានមេឃពណ៌ខៀវ ទឹកថ្លានិង ភ្នំបៃតង»។ សារលោក ស៊ី ជីនភីង កំឡុងដំណើរចូលរួមការពិនិត្យពិភាក្សារបស់ គណៈប្រតិភូភូមិភាគស្វយ័តស៊ីនជាំង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។
* «ត្រូវថែរក្សាអេកូបរិស្ថានឱ្យដូចជាថែរក្សាកែវភ្នែករបស់យើងអ៊ីចឹង ត្រូវការពារអេកូបរិស្ថានឱ្យដូចជាការពារអាយុជីវិតរបស់យើងអ៊ីចឹង»។ សារលោក ស៊ី ជីនភីង កំឡុងដំណើរចូលរួមការពិនិត្យពិភាក្សារបស់គណៈប្រតិភូភូមិខេត្តឈីងហៃ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។
* «បរិស្ថានគឺជាការរស់នៅរបស់ប្រជាជន ភ្នំបៃតងគឺជាភាពស្រស់ស្អាត មេពណ៌ខៀវគឺជាសុភមង្គល។ ត្រូវប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើបំផ្លាញអេកូបរិស្ថាន»។ សារលោក ស៊ី ជីនភីង កំឡុងដំណើរចូលរួមការពិនិត្យពិភាក្សា របស់គណៈប្រតិភូខេត្តជាំងស៊ី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥។
* «ការការពារអេកូបរិស្ថានគឺជាការការពារសមត្ថភាពផលិតកម្ម ការកែលម្អអេកូបរិស្ថានគឺជាការអភិវឌ្ឍសមត្ថភាពផលិតកម្ម»។ សារលោក ស៊ី ជីនភីង កំឡុងដំណើរចូលរួមការពិនិត្យពិភាក្សា របស់គណៈប្រតិភូខេត្តគួយចូវ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៤។
* «ត្រូវជំរុញការកសាងអរិយធម៌អេកូឡូស៊ីយ៉ាងប្រាកដប្រជា ដើម្បីឱ្យអេកូបរិស្ថានកាន់តែល្អ និងខិតខំកសាងប្រទេសចិនដ៏ស្រស់ស្អាត»។ សារលោក ស៊ី ជីនភីង កំឡុងដំណើរចូលរួមការពិនិត្យពិភាក្សា របស់គណៈប្រតិភូខេត្តជាំងស៊ូ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៣៕