(ប៉េកាំង)៖ «凿井者,起于三寸之坎,以就万仞之深» មានន័យថា «ការជីកអណ្តូងចាប់ផ្តើមពីការជីករណ្តៅរាក់ យូរៗទៅនឹងជីកដល់ទីជម្រៅ»។ ប្រទេសចិនបានខិតខំពុះពារឧបសគ្គយ៉ាងច្រើន ទើបទទួលបានសមិទ្ធផលដូចសព្វថ្ងៃនេះ។ ជួបភ្នំត្រាយផ្លូវ ជួបទន្លេសង់ស្ពាន នេះជាការរៀបរាប់ដ៏រស់រវើកបំផុត ចំពោះការងារដែលលោកអ្នកបានធ្វើ ឲ្យសង្គមនិយមលក្ខណៈពិសេសចិន បានអភិវឌ្ឍតាមរបៀបនេះ។ ការជីកអណ្តូងចាប់ផ្តើមពីការជីករណ្តៅរាក់ យូរៗទៅនឹងជីកដល់ទីជម្រៅ។ អ្នកកសាង និងអ្នកបន្តវេនសង្គមនិយម ត្រូវមានសីលធម៌ល្អ និងចំណេះដឹងខ្ពស់។
យុវជនត្រូវបណ្តុះបណ្តាលស្មារតីខិតខំតស៊ូពង្រឹងឧត្តមគតិ ប្រកាន់ខ្ជាប់ជំនឿចិត្ត មិនខ្លាចការលំបាកហ៊ានត្រួសត្រាយ តស៊ូយ៉ាងអង់អាច ដាច់ខាតមិនបោះបង់ចោលខិតខំតស៊ូ ដើម្បីសម្រេចសុបិនចិនដែលស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ជាឱកាសដ៏កម្រសម្រាប់ឆាកជីវិតយើងទាំងអស់គ្នា។ យុវជនគ្រប់រូបសុទ្ធតែត្រូវឱ្យតម្លៃ និងថែរក្សាយុគសម័យដ៏អស្ចារ្យនេះ រួមគ្នាធ្វើជាអ្នកតស៊ូនៃយុគសម័យថ្មី។
លោក Li Bo សាស្ត្រាចារ្យនៃសកលវិទ្យាល័យគរុកោសល្យណានជីង បានពន្យល់ថា សម្តីខាងលើទាំងនេះបានថ្លែងក្នុងពិធីសំណេះសំណាល រវាងលោកប្រធានរដ្ឋចិន ស៊ី ជីនភីង ជាមួយគ្រូបង្រៀន និងនិស្សិតនៃសកលវិទ្យាល័យប៉េកាំង នាថ្ងៃទី២ខែឧសភាឆ្នាំ២០១៨។
“凿井者 起于三寸之坎 以就万仞之深” បកប្រែថា «ការជីកអណ្តូងចាប់ផ្តើមពីការជីករណ្តៅរាក់ យូរៗទៅនឹងជីកដល់ទីជម្រៅ» ជាប្រយោគល្បីល្បាញមួយឃ្លា ដែលដកស្រង់ពីអត្ថបទរបស់លោក Liu Zhou នៃរជ្ជកាលខាងត្បូង និងខាងជើងរបស់ចិន (420-589 CE)
ដែលឃ្លាដើមគឺ៖ “为山者 基于一篑之土 以成千丈之峭 凿井者 起于三寸之坎 以就万仞之深” មានន័យថា «ភ្នំពូនឡើងពីដីមួយធុងរហូតខ្ពស់ដល់ទីកំពូល ខណៈអណ្តូងចាប់ផ្តើមពីការជីករណ្តៅរាក់យូរៗទៅក៏នឹងជីកដល់ទីជម្រៅដែរ»។
ពេលដកស្រង់ឃ្លានេះមកប្រើ ខ្ញុំតែងនឹកដល់បុព្វបុរសរាប់មិនអស់របស់ជនជាតិចិនយើង ដែលចាប់ផ្តើមតស៊ូពីវ័យក្មេង ធ្វើពីមូលដ្ឋានឡើងទៅ។ 凿井者 起于三寸之坎 以就万仞之深 ឃ្លានេះមានន័យថា តម្លៃជីវិតប្រមូលផ្តុំឡើងពីការតស៊ូ។ ឱ្យតែប្រកាន់ខ្ជាប់នូវឆន្ទៈមោះមុត យើងមុខជានឹងអាចសម្រេចភារកិច្ច និងផ្តល់តម្លៃដល់ជីវិតមិនខាន៕
(បកប្រែដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន)