(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកថ្មីៗចំនួន ១៣ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ២,៤៦១ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។
បើតាមក្រសួងសុខាភិបាលវៀតណាម ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើទាំងអស់មាន ០៨ករណី ជាករណីឆ្លងក្នុងស្រុក និង ០៥ករណីជាករណីនាំចូលពីក្រៅប្រទេស។ ចំណែកករណីឆ្លងក្នុងស្រុកទាំងអស់ បានរាយការណ៍ចេញពីខេត្ត Hai Duong ភាគខាងជើងប្រទេស ជាទីដែលវីរុសកូរ៉ូណា (COVID-19) បានឆ្លងរាលដាលខ្លាំងបំផុត សម្រាប់រលកថ្មីនៅប្រទេសវៀតណាម។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២,៤៦១ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៨៩២នាក់៕