Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅ UN អស់តំណែង ក្រោយទទូចឲ្យ UN ចាត់វិធានការប្រឆាំងរបបយោធា, នេះបើតាមទូរទស្សន៍រដ្ឋ

27-02-2021 21:57

(ណៃពិដោ)៖ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ (UN) ត្រូវគេរាយការណ៍ថា បានអស់តំណែងភ្លាមៗនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបានអំពាវនាវឲ្យ UN ចាត់វិធានការជាក់ស្តែងដើម្បីដោះស្រាយបញ្ហារដ្ឋប្រហារយោធា និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Spuntik នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

ដំណឹងខាងលើត្រូវបានរាយការណ៍ដោយ ស្ថានីយទូរទស្សន៍និងវិទ្យុរដ្ឋមីយ៉ាន់ម៉ា MRTV នៅថ្ងៃសៅរ៍នេះ។ MRTV បានអះអាងដូច្នេះថា «លោក Kyaw Moe Tun (ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅ UN) បានក្បត់នឹងប្រទេសជាតិរបស់ខ្លួន ហើយនិយាយស្តីជួសមុខឲ្យស្ថាប័នមិនផ្លូវការ ដែលមិនតំណាងឲ្យប្រទេសមីយ៉ាន់ម៉ាឡើយ និងបានបំពានលើអំណាចក៏ដូចតួនាទីខ្លួន ក្នុងនាមជាឯកអគ្គរដ្ឋទូត»

គួរបញ្ជាក់ថា លោក Kyaw Moe Tun បានធ្វើការអំពាវនាវដល់អង្គការសហប្រជាជាតិ នៅក្នុងមហាសន្និបាត UN កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយជួសឲ្យមុខរដ្ឋាភិបាលស៉ីវិលមីយ៉ាន់ម៉ារបស់ លោកស្រី អោង សាន ស៊ូ ជី ដែលត្រូវបានយោធាទម្លាក់ចេញពីអំណាច តាមរយៈរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅ៕