(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ៨,៤៩៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ និងអ្នកស្លាប់ ២៦៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។
បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌូណេស៊ី កើនដល់ ១,៣១៤,៦៣៤នាក់ ក្នុងនោះអ្នកស្លាប់ក៏បានកើនឡើងដល់ ៣៥,៥១៨នាក់ផងដែរ។
បើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី អ្នកជំងឺ៨,៦៨៦នាក់បន្ថែមទៀត បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ធ្វើចំនួនអ្នកជាសះស្បើយកើន ដល់ ១,១២១,៤១១នាក់៕