អាជ្ញាធរជប៉ុនកំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃ២កន្លែង នៅភាគខាងជើងទីក្រុងតូក្យូ (Video inside)
25-02-2021 16:05
(តូក្យូ)៖ ភ្លើងឆេះព្រៃមួយបានកើតនៅភាគខាងជើងទីក្រុងតូក្យូ នាថ្ងៃព្រហស្បតិ៍នេះ ក្បែរភ្លើងឆេះព្រៃមួយកន្លែងទៀត ដែលបានឆាបឆេះ ៤ថ្ងៃជាប់គ្នាមកហើយ ស្របពេលដែលអាជ្ញាធរជប៉ុនកំពុងព្យាយាមពន្លត់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លើងឆេះព្រៃទាំងពីរ មួយកន្លែងកើតឡើងនៅទីក្រុង Kiryu ក្នុងខេត្ត Gunma ចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងតូក្យូ ខណៈមួយកន្លែងទៀតនៅទីក្រុង Ashikaga ក្នុងខេត្ត Tochigi ដែលមិនឆ្ងាយប៉ុន្មានពីគ្នាឡើយ។ ប្រជាជនជប៉ុន ចំនួន២០៧គ្រួសារ ដែលរស់នៅក្នុងទីក្រុង Ashikaga ត្រូវបានស្នើឲ្យជម្លៀសខ្លួន ខណៈភ្លើងឆេះព្រៃបានបន្តអូសបន្លាយ០៤ថ្ងៃជាប់គ្នា។
គួរបញ្ជាក់ថា ឆ្លើយតបនឹងករណីភ្លើងឆេះព្រៃទាំងពីរកន្លែងខាងលើ អាជ្ញាធរជប៉ុនបានដាក់ពង្រាយភ្នាក់ងារពន្លត់អគ្គីភ័យ និងឧទ្ធម្ភាគចក្រ ដើម្បីព្យាយាមពន្លត់ពួកវាយ៉ាងសកម្មជាទីបំផុត៕