Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៩៣នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ ​​​​(Video inside)

24-02-2021 15:50

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃពុធនេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩៣នាក់បន្ថែមទៀត ដែលភាគច្រើនសុទ្ធសឹងតែជា ករណីឆ្លងក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាម CCSA ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន ៧១ករណី គឺជាករណីឆ្លងក្នុងស្រុកក្នុងនោះរួមមាន ៥៦ករណីត្រូវបានរកឃើញនៅខេត្ត សាមុត សាខន (Samut Sakhon), ០៧ករណីនៅខេត្ត ផាធុម ថានី (Pathum Thani), ០៥ករណីនៅខេត្ត អយុធ្យា (Ayutthaya), ០២ករណីនៅទីក្រុង បាងកក (Bangkok) និង ០១ករណីទៀត នៅខេត្តនុនថាប៊ូរិ (Nonthaburi)។ ចំណែកឯ ២២ករណីផ្សេងទៀតជាករណីនាំចូល ត្រូវរកឃើញនៅលើអ្នកដំណើរ ដែលបានវិលត្រឡប់មកពីបរទេសវិញ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៥,៦៩២ករណី ក្នុងនោះរួមមាន ២២,៩៥៦ករណី ជាករណីឆ្លងក្នុងស្រុក។ ចំណែកឯអ្នកស្លាប់វិញមានចំនួន ៨៣នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ២៤,៥៤២នាក់ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ៕