(សហព័ន្ធអារ៉ាប់រួម)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលសហព័ន្ធអារ៉ាប់រួម បានអនុញ្ញាតឲ្យយន្តហោះប្រភេទ Boeing 737 MAX បន្តចាប់ផ្តើមហោះហើរឡើងវិញ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សហរដ្ឋអាមេរិក បានដកការហាមឃាត់របស់ខ្លួន លើយន្តហោះ Boeing 737 MAX កាលពីខែវិច្ឆិកាឆ្នាំមុន ចំណែកទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហព័ន្ធអឺរ៉ុប បានដកការហាមឃាត់របស់ខ្លួន កាលពីខែមុន។
គួររំលឹកថា យន្តហោះប្រភេទខាងលើត្រូវបានផ្អាកការហោះហើរ នៅទូទាំងពិភពលោក កាលពីខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីមានហេតុការណ៍ធ្លាក់ចំនួន២ករណី ក្នុងរយៈពេលត្រឹមតែ៥ខែ ដោយបានសម្លាប់មនុស្សសរុប៣៤៦នាក់៕