Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជាង ៨ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,២៧២នាក់ស្លាប់ ក្នុងពេលតែ១ថ្ងៃ

14-02-2021 10:02

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៦,២៧៥នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ២,២៧២នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៨,១៩៦,៩៦៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៩៦,០៦៣នាក់ និងជាសះស្បើយឡើងសរុប ១៨,១៥៣,១២៦នាក់។

គួរបញ្ជាក់ថា ចំពោះមុខការឆ្លង និងស្លាប់យ៉ាងគំហុកដោយសារតែ COVID-19 សហរដ្ឋអាមេរិកក្រោមដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានជំរុញឲ្យបង្កើនការចាក់វ៉ាក់សាំងឲ្យដល់ ១.៥លានដូសក្នុង ១ថ្ងៃទៅដល់ពលរដ្ឋអាមេរិក ប្រសិនបើអាចទៅរួច។ បន្ថែមពីនេះលោក ចូ បៃដិន ក៏បានប្តេជ្ញាចាក់វ៉ាក់សាំង COVID-19 ឲ្យដល់ប្រជាជនអាមេរិកទាំងអស់ជាង ៣៣០លាននាក់ផងដែរ តាមរយៈការជំរុញចង្វាក់ផលិតកម្មនៃវ៉ាក់សាំង៕