(តូក្យូ)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតធ្ងន់ ៧.១រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រក្បែរកោះ ហុនស៊ូ (Honshu) ភាគឦសានប្រទេសជប៉ុន នៅយប់ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះតែម្តង ប៉ុន្តែភ្លាមបែបនេះមិនទាន់មានការបញ្ជាក់ អំពីការខូចខាត ឬក៏អាចមានមនុស្សរងគ្រោះនៅឡើយទេ។
យោងតាមទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ (Kyodo) គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១៖០៣នាទីយប់ថ្ងៃសៅរ៍ (ម៉ោងនៅទីក្រុងតូក្យូ ត្រូវនឹងម៉ោង ៩៖០៣នាទីយប់ម៉ោងនៅភ្នំពេញ) ហើយរំញ័ររបស់វាក៏បានរាលដាល ទៅដល់ទីក្រុងតូក្យូ ដែលមានចម្ងាយជាង ២២០គីឡូម៉ែត្រពីគ្នានោះផងដែរ៕