(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកថ្មីៗចំនួន ២ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។
បើតាមក្រសួងសុខាភិបាលវៀតណាម ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន មួយករណី ត្រូវបានរាយការណ៍ចេញពីរដ្ឋធានីហាណូយ និងមួយទៀត នៅភាគខាងជើងខេត្ត Bac Ninh។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២,១៤២ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៥៣១នាក់៕