មុនឱកាសបុណ្យចូលឆ្នាំចិន រំឭកឡើងវិញនូវការជូនពរយ៉ាងកក់ក្តៅរបស់ប្រធានាធិបតី ស៉ី ជិនពីង ចំពោះប្រជាជនចិន
09-02-2021 18:05
(ប៉េកាំង)៖ ជាធម្មតាខណៈថ្ងៃបុណ្យចូលឆ្នាំចិន ដែលជាថ្ងៃដ៏សំខាន់របស់ប្រទេសចិន ជិតចូលមកដល់ ប្រធានាធិបតីចិនលោក ស៉ី ជិនពីង តែងតែផ្តល់ការយកចិត្តទុកជាខ្លាំងអំពីសុខទុក្ខប្រជាពលរដ្ឋចិន ជាមួយការសួរនាំថា តើប្រជាជនអាចឆ្លងឆ្នាំប្រកបដោយភាពសុខសាន្តឬទេ? ជាដើម ពោលគឺនៅមុនឱកាសបុណ្យចូលឆ្នាំចិន លោក ស៉ី តែងតែចុះសួរសុខទុក្ខ ស្តាប់យោបល់ និងឆ្លើយសំណួរផ្សេងៗរបស់ប្រជាជន។
ដូច្នេះហើយ ស្របពេលដែលបុណ្យចូលឆ្នាំចិនជិតមកដល់ យើងមករំឭកឡើងវិញនូវការជូនពរយ៉ាងកក់ក្តៅរបស់លោក ស៉ី ជីនពីង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ តាមរយៈកម្រងរូបភាពខាងក្រោម៖