(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅថ្ងៃចន្ទនេះថា បច្ចប្បន្នប្រទេសចិនកំពុងផ្តល់ជំនួយវ៉ាក់សាំង COVID-19 ដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៥៣ នៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី០៨ ខែកម្ភៈ ឆ្នាំ២០២១។
អ្នកនាំពាក្យរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានទៀងទាត់មួយនៅថ្ងៃនេះថា ប្រទេសចិនបាននាំចេញ ឬកំពុងដំណើរការនាំចេញវ៉ាក់សាំងទៅកាន់ប្រទេសចំនួន ២២។
លោកវ៉ាង បាននិយាយទៀតថា ប្រទេសចិនបានចាត់វិធានការជាក់ស្តែងដើម្បីគោរពតាមការសន្យារបស់ខ្លួន ក្នុងការចាក់ទុកវ៉ាក់សាំងជាទំនិញសកល ជាមួយនឹងលក្ខណកាន់តែប្រសើរ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
គួរបញ្ជាក់ថា ទន្ទឹមនឹងការប្រកាសផ្តល់ជូនវ៉ាក់សាំងជូនប្រទេសកំពុងអភិវឌ្ឍន៍ខាងលើ ចិន ក៏បានចូលរួមជាមួយកម្មវិធីចែកចាយវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោកផងដែរ ដោយសន្យាថានឹងវ៉ាក់សាំងចំនួន ១០លានដូស ដើម្បីជួយបំពេញតម្រូងការរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទៀតផង៕