(ឥណ្ឌូណេស៉ី)៖ សត្វខ្លាសប្បុរសមួយក្បាលដែលបានសម្លាប់អ្នកមើលថែសួនម្នាក់ ហើយរត់ចេញពីសួនសត្វនោះ នៅឯកោះប័រណេអូ (Borneo) នៃប្រទេសឥណ្ឌូណេស៉ី ត្រូវចាប់មកវិញបានទាំងរស់ ខណៈខ្លាមួយក្បាលទៀតត្រូវបានបាញ់សម្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
អម្បូរសត្វខ្លាបេហ្គាល់ពណ៌សមួយក្បាល ត្រូវបានគេរកឃើញដើរទៅមក នៅក្នុងព្រៃមួយកន្លែងក្បែរសួនសត្វសីនកា (Sinka Zoo) ក្នុងក្រុងសីងកាវ៉ាង (Singkawang) នៃខេត្តកាលីម៉ាន់តាន់ខាងលិច កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រោយពីវាបានរត់គេចចេញពីក្នុងសួនសត្វនោះ តាមប្រហោងមួយ។
ខ្លាសមួយក្បាលនោះ ត្រូវបានអាជ្ញាធរបាញ់ថ្នាំសណ្តំឲ្យសន្លប់ដើម្បីចាប់យកមកវិញទាំងរស់ ខណៈមួយក្បាលទៀត ដែលជាខ្លាបេហ្គាល់ពណ៌ទឹកក្រូច ត្រូវបានអាជ្ញាធរបង្ខំចិត្តបាញ់សម្លាប់ បន្ទាប់ពីការប្រើថ្នាំសណ្តំមិនមានប្រសិទ្ធភាព ហើយវាលែងស្តាប់បង្គាប់ម្ចាស់ និងបង្ហាញអាកប្បកិរិយាកាចសាហាវដាក់មនុស្ស។ ខ្លាញីទាំង០២ក្បាលនេះ ដែលមានអាយុ១៨ខែ បានរត់ចេញពីសួនសត្វកាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រោយតាមប្រហោងដីមួយក្បែរទ្រុងរបស់ពួកវា ដែលកើតឡើងចេញពីការធ្លាក់ភ្លៀងខ្លាំង ជាច្រើនថ្ងៃជាប់គ្នា។ អ្នកថែរក្សាសួនសត្វវ័យ៤៧នាក់ម្នាក់ ក៏បានបាត់បង់ជីវិតផងដែរ។
គួរបញ្ជាក់ថា ភ្លាមៗនោះអាជ្ញាធរឥណ្ឌូណេស៉ី រួមមានទាំង ប៉ូលិស ទាហាន និងមន្រ្តីអភិរក្សសត្វព្រៃ បានចេញប្រតិបត្តិការជាបន្ទាន់ដើម្បីស្វែងរកពួកវា។ រីឯប្រជាជននៅក្នុងតំបន់ ត្រូវបានណែនាំកុំឲ្យចាកចេញពីក្នុងផ្ទះ ហើយចៀសវាងមកក្បែរសួនសត្វ៕