(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសង្កត់ធ្ងន់លើការការពារកម្មសិទ្ធិបញ្ញា ជាច្រើនលើកច្រើនសា។ ហេតុអ្វីប្រទេសចិនយកចិត្តទុកដាក់ខ្លាំង ចំពោះការងារនេះ? ហេតុអ្វីការការពារកម្មសិទ្ធិបញ្ញា មានសារៈសំខាន់? តើការការពារកម្មសិទ្ធិបញ្ញា មានតម្រូវការអ្វីខ្ពស់ជាងនេះទៀត? តើមានវិធានការអ្វីខ្លះ ដើម្បីពង្រឹងការការពារកម្មសិទ្ធិបញ្ញា ឱ្យបានគ្រប់ជ្រុងជ្រោយ?
លោក ស៊ី ជិនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានសង្កត់ធ្ងន់ជាច្រើនលើកថា ការការពារកម្មសិទ្ធិបញ្ញា គឺទាក់ទងទៅនឹងការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចជាតិ និងសមត្ថភាពអភិបាលកិច្ចការ ទាក់ទងទៅនឹងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ទាក់ទងទៅនឹងសុភមង្គលនៃការរស់នៅរបស់ប្រជាជន ទាក់ទងទៅនឹងស្ថានការណ៍ទូទៅនៃបើចំហ ចំពោះពិភពលោករបស់ប្រទេសជាតិ និងសន្តិសុខជាតិ។
ការសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើការការពារកម្មសិទ្ធិបញ្ញា បានបង្ហាញពីសញ្ញាដ៏សំខាន់។
* ហេតុអ្វីការការពារកម្មសិទ្ធិបញ្ញាមានសារៈសំខាន់?
ការការពារកម្មសិទ្ធិបញ្ញា គឺជាការការពារការច្នៃប្រឌិតថ្មី ហើយការច្នៃប្រឌិតថ្មីគឺជាកម្លាំងចលករទី ១ សម្រាប់ជំរុញការអភិវឌ្ឍ។
ការពង្រឹងការការពារកម្មសិទ្ធិបញ្ញា អាចធានាឱ្យដល់អ្នកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើរឆ្ពោះទៅការឈានមុខខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅលើពិភពលោក ហើយនិងបង្កើតមូលដ្ឋានរបបគ្រប់គ្រងឱ្យបានល្អ សម្រាប់ការសម្រេចភាពម្ចាស់ការលើបច្ចេកវិទ្យារបស់ខ្លួន។ ការពង្រឹងការការពារកម្មសិទ្ធិបញ្ញាក៏ជាតម្រូវការ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនក្នុងស្រុក និងបរទេសផងដែរ។
* តើការការពារកម្មសិទ្ធិបញ្ញាមានតម្រូវការអ្វីខ្ពស់ជាងនេះទៀត?
លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ថា ពង្រឹងការការពារកម្មសិទ្ធិបញ្ញា យើងត្រូវធ្វើចេញពីមុំនៃយុទ្ធសាស្ត្រជាតិ និងតម្រូវការនៃការឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដើម្បីបំផុសកម្លាំងចលករច្នៃប្រឌិតថ្មីរបស់សង្គមទាំងមូល និងជំរុញការកសាងនិម្មាបនកម្មនៃការច្នៃប្រឌិតថ្មី។
* តើមានវិធានការអ្វីខ្លះដើម្បីពង្រឹងការការពារកម្មសិទ្ធិបញ្ញា ឱ្យបានគ្រប់ជ្រុងជ្រោយ?
១៖ ពង្រឹងការរចនាពីថ្នាក់កំពូលនៃការការពារកម្មសិទ្ធិបញ្ញា
ប្រកាន់ខ្ជាប់ការតម្កល់ទុលផលប្រយោជន៍របស់ប្រជាជនជារឿងចម្បង។
២៖ លើកកម្ពស់កម្រិតនិយតកម្មនៃការការពារកម្មសិទ្ធិបញ្ញា ធ្វើឱ្យច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធមានសុក្រឹតភាព។
៣៖ ពង្រឹងការការពារខ្សែសង្វាក់កម្មសិទ្ធិបញ្ញាទាំងមូល
ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងចម្រុះនៃកម្មសិទ្ធិបញ្ញា។
៤៖ ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ប្រព័ន្ធ និងយន្តការការពារកម្មសិទ្ធិបញ្ញា សិក្សាស្រាវជ្រាវ និងអនុវត្តគោលនយោបាយកម្មសិទ្ធិបញ្ញាលើវិស័យឧស្សាហកម្ម និងតំបន់ដែលមានលក្ខណៈខុសគ្នា។
៥៖ ការគ្រោងផែងការដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែងអន្តរជាតិខាងកម្មសិទ្ធិបញ្ញា
ប្រកាន់ខ្ជាប់នូវទស្សនៈស្តីពី សហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិ ប្រកាន់ខ្ជាប់នូវការបើកចំហ និងបរិយាប័ន្ន ដើម្បីជំរុញការអភិវឌ្ឍនៃប្រព័ន្ធអភិបាលកិច្ចកម្មសិទ្ធិបញ្ញាពិភពលោក ឱ្យដើរទៅកាន់ទិសដៅយុត្តិធម៌ និងសមហេតុសមផល។
៦៖ គាំពារសន្តិសុខជាតិក្នុងវិស័យកម្មសិទ្ធិបញ្ញា៕