(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អ៉ីរ៉ង់ ក្ដៅស្លឹកត្រចៀក ក្រោយបារាំង ចង់ឱ្យអារ៉ាប៊ីសាអូឌីត ចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរ
២៖ ចក្រភពអង់គ្លេស ស្នើសុំចូលជាសមាជិកប្លុកពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក ក្រោយលែងលះដាច់ស្រេចជាមួយសហភាពអឺរ៉ុប
៣៖ មនុស្សម្នាក់ស្លាប់, ៥នាក់បាត់ខ្លួន ខណៈព្យុះស៊ីក្លូន Ana វាយប្រហារលើប្រទេសហ្វីជី
៤៖ លោក ង្វៀន ភូត្រុង ជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម ៣អាណត្តិជាប់ៗគ្នា
៥៖ នេះជាថ្ងៃទីបីហើយ ដែលម៉ាឡេស៊ី រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗប្រចាំថ្ងៃ ច្រើនជាង«៥,០០០ករណី»
៦៖ រុស្ស៊ី៖ មនុស្សជាង ១,៦០០នាក់ទៀត ត្រូវបានចាប់ខ្លួន ក្នុងបាតុកម្មទាមទារឲ្យដោះលែងមេបក្សប្រឆាំង លោក Navalny