BREAKING: សហរដ្ឋអាមេរិក៖ អ្នកជំងឺ ២,៨៨៩នាក់ទៀតស្លាប់ និងមនុស្សជិត ១៤ម៉ឺននាក់ឆ្លងកូវីដ-១៩ នៅក្នុងពេលតែ១ថ្ងៃ!
31-01-2021 09:50
(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៤០,៧៣២នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ២,៨៨៩នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៦,៦៥៥,៧៤០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៥០,៣៨១នាក់ និងជាសះស្បើយឡើងសរុប ១៦,៣២៨,៩៥០លាននាក់។
គួរបញ្ជាក់ថា ចំពោះមុខការឆ្លង និងស្លាប់យ៉ាងគំហុកដោយសារតែ COVID-19 សហរដ្ឋអាមេរិកក្រោមដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានជំរុញឲ្យបង្កើនការចាក់វ៉ាក់សាំងឲ្យដល់ ១.៥លានដូសក្នុង ១ថ្ងៃទៅដល់ពលរដ្ឋអាមេរិកាំង ប្រសិនបើអាចទៅរួច។ លោក ចូ បៃដិន បានប្តេជ្ញាប្រើប្រាស់ពេល ១០០ថ្ងៃដំបូងនៃការកាន់អំណាច ដើម្បីចាក់់វ៉ាក់សាំងឲ្យបាន ១០០លានដូសផងដែរ៕